កែម ទ្បី

មន្ត្រីសិទ្ធិមនុស្សនិងអ្នកច្បាប់ថាការហាមមិនឲ្យចាក់បញ្ចំាវីដេអូឃាតកម្មលោក កែម ឡី រំលោភសិទ្ធិបុគ្គល​

មន្ត្រីសិទ្ធិមនុស្សនិងអ្នកច្បាប់យល់ថា ការដែលអាជ្ញាធរឃាត់ខ្លួន​យុវជន៤នាក់ ដោយហាមមិនឲ្យចាក់​បញ្ចាំង​វីដេអូ​ឃាតកម្ម​លើ​លោក កែម ឡី កាលពីម្សិលមិញនោះ ជា​ការរំលោភសិទ្ធិបុគ្គល​។

យុវជន​៤​នាក់​ដែល​បញ្ចាំង​វីដេអូ​ឃាតម្ម​លោក កែម ឡី ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន

សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​យុវជន ៤​នាក់ នៅ​ឯ​សង្កាត់​ទួលសង្កែ នៅ​រសៀល​ថ្ងៃ​នេះ អំឡុង​ពេល​ពួកគេ​ចាក់​បញ្ចាំង​វីដេអូ​ស៊ើប​អង្កេត​ឃាតកម្ម​លោក កែម ឡី នៅ​ក្នុង​ទីស្នាក់ការ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញាវន្ត​ខ្មែរ។​ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ដែល​ប្រាប់​ថា​កំពុង​ស្ថិត​នៅ​ជាមួយ​ក្រុម​យុវជន​​នោះ បាន​ឲ្យ​ដឹង​ថា យុវជន ៤​រូប ក្នុង​នោះ​មាន​ទាំង​លោក មួង សូនី ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញាវន្ត​ខ្មែរ​ផង​ដែរ ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​សាក​សួរ​នៅ​ឯ​សង្កាត់​ទួល​សង្កែ នៅ​រសៀល​ថ្ងៃ​នេះ បន្ទាប់​ពី​ពួកគេ​ចាក់​បញ្ចាំង​វីដេអូ​ស៊ើប​អង្កេត​នោះ

អាជ្ញាធរ​រាជ​ធានី​ភ្នំពេញប្រាប់​ក្រុម​យុវជន​ឲ្យ​សុំ​ច្បាប់​មុន​​បញ្ចាំង​វីដេអូ​ឃាតកម្ម​លោក កែម ឡី

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញាវន្ត​ខ្មែរ លោក មួង សូនី បាន​អះ​អាង​ថា អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ បាន​ចុះ​ទៅ​ប្រាប់​រូប​លោក ឲ្យ​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ មុន​នឹង​ចាក់​បញ្ចាំង​វីដេអូ​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​អ្នក​វិភាគ​ល្បី​ឈ្មោះ លោក កែម ឡី។ សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ត​ខ្មែរ គ្រោង​នឹង​ចាក់​បញ្ចាំង​វីដេអូ​ស៊ើប​អង្កេត​ទៅ​លើ​ឃាតកម្ម​លោក កែម ឡី នៅ​ថ្ងៃ​ស្អែក​នេះ ដែល​វីដេអូ​នោះ​ត្រូវ​បាន​ផលិត​ដោយ​ទូរទស្សន៍​អារ៉ាប់​អាល់ហ្សាហ្ស៊ីរ៉ា (Al Jazeera)។
ផ្នូររបស់លោក កែម ឡី

គណៈកម្មការ​រៀបចំ​ចេតិយ​​សព​លោក​ កែម ឡី អំពាវនាវឲ្យរកថវិកា

គណៈកម្មការ​រៀបចំ​ចេតិយ​សម្រាប់​តម្កល់​សព​លោក​បណ្ឌិត កែម ឡី អំពាវនាវឲ្យប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសចូលរួមជួយជាថវិកាដើម្បីសាងសង់ចេតិយ ខណៈដែលថវិកាសម្រាប់សាងសង់នៅខ្វះជាង១០ម៉ឺនដុល្លារទៀត។

អ្នកប្រើបណ្តាញសង្គមបង្ហាញ​រូបភាពខុសគ្នាចំពោះ​​ឃាតករបាញ់សម្លាប់លោក កែម ឡី

អ្នក​ប្រើប្រាស់បណ្តាញសង្គម​មួយចំនួន​បានចែករំលែករូបភាព​ខុសគ្នា ពាក់ព័ន្ធនឹងករណីឃាតកបាញ់សម្លាប់​លោក កែម​ ឡី កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦។ ការប្រៀបធៀបរូបភាពខុសគ្នានេះធ្វើបន្ទាប់ពីតុលាការបានបើកសវនាការកាត់ទោស បុរស អឿត អាង ហៅ ជួប សំលាប់ កាលពីម្សិលមិញ។

តុលាការបង្ហាញវីដេអូ៤ភាគ ពាក់ព័ន្ធនឹងករណីឃាតកម្មលោក កែម ឡី

​តុលាការបានបង្ហាញ​​វីដេអូចំនួន៤ភាគ ពាក់ព័ន្ធនឹងករណីឃាតកម្មលើលោក កែម ឡី ដើម្បីដាក់បន្ទុក​​លើបុរស អឿត​ អាង​ ហៅ ​ជួប​ សំលាប់​ ដែលសមត្ថកិច្ចចោទថា ជា​អ្នក​បាញ់​សម្លាប់អ្នកវិភាគរូបនោះ​ កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦។

តុលាការប្រកាសសាលក្រម​ករណីឃាតកម្មលើលោក កែម​ ឡី នៅថ្ងៃទី២៣ខែមីនា

ចៅក្រុមសាលាដំបូងរាជធានីភ្នំពេញដែលបើកសវនាការជំនុំជម្រះក្តីលើករណីឃាតកម្មសម្លាប់លោក កែម ឡី អ្នកវិភាគបញ្ហាសង្គមថ្លែងថា សាលក្រមលើសំណុំរឿងនេះ នឹងប្រកាសនៅថ្ងៃទី២៣ ខែមីនា។​

តុលាការបើកសវនាការលើជនសង្ស័យសម្លាប់លោក កែម ឡី

អឿត​ អាង​ ហៅ ​ជួប​ សំលាប់​ ដែលសមត្ថកិច្ចចោទថា ជា​អ្នក​បាញ់​សម្លាប់​លោក​បណ្ឌិត ​កែម​ ឡី​ នោះ​ ត្រូវ​បាននាំខ្លួនមកកាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅព្រឹកនេះ ដើម្បីបើកសវនាការកាត់ទោស​។

តុលាការគ្រោងសវនាការជនសង្ស័យសម្លាប់ លោក កែម ឡី នៅដើមខែក្រោយ

សមាសភាពមន្រ្តីតុលាការដែលនឹងចូលរួមសវនាការលើសំណុំរឿងនេះ មានលោកចៅក្រម លាង សំណាក់ និងតំណាងអយ្យការ លោក លី សុផាណា ប៉ុន្តែក្នុងតារាងនោះបានសរសេរថា ​ជនជាប់ឈ្មោះ អឿត អាង ហៅ ជួប សំលាប់ «កើតថ្ងៃទី១០ ខែ១២ ឆ្នាំ២០១៦»។

HRW ថារដ្ឋាភិបាលមិនចង់ស្វែងរកឃាតកពិតនៅពីក្រោយការសម្លាប់លោក កែម ឡី

អង្គការមើលសិទ្ធិមនុស្សពិភពលោក (Human Right Watch) លើកឡើងថា រដ្ឋាភិបាលកម្ពុជាហាក់មិនចង់ស្វែងរកយុត្តិធម៌ពិតប្រាកដក្នុងករណីឃាតកម្មលើលោក កែម ឡី ទេដោយថាបែរជាឆ្លើយដាក់លើគណបក្សប្រឆាំងទៅវិញ។

ការចុះស្វែងយល់ពីបញ្ហាព្រំដែននៅតែមានបន្ត ទោះជាលោក កែម ឡី ត្រូវបាញ់​សម្លាប់

និស្សិតមួយក្រុមនិងអ្នកឃ្លាំមើល បានចុះជួបពលរដ្ឋនៅជាប់ព្រំដែនជាថ្មីទៀត ដោយថាដើម្បីស្វែងរកការ​ពិ​​​ត​​ពី​​កា​​​រ​អះអាង​ថា វៀតណាមនៅតែបន្តលួចរំកិលព្រំដែន ធ្វើឲ្យកសិករខ្មែរខ្លះរស់នៅតំបន់នោះបាត់ដី​កេ​រ្តិ៍ពី​​ដូនតា បើ​ទោះ​​​​​​​បីអ្នក​ស្រា​វជ្រាវដ៏ល្បី​ឈ្មោះ​លោ​ក កែម ​ឡី ត្រូវបានគេបាញ់សម្លាប់។

លោក កឹម សុខា ទៅគោរពវិញ្ញាក្ខន្ធលោក កែម ឡី រំលឹកការចែករំលែកគំនិតដឹកនាំប្រទេស

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នៅ​ថ្ងៃ​នេះ បាន​ធ្វើ​ដំណើរ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​អ្នក​វិភាគ​នយោបាយ លោក កែម ឡី នៅ​ឯ​ខេត្ត​តាកែវ ពោល​គឺ ៥​ខែ​ក្រោយ​ពី​ឃាតកម្ម​បាន​កើត​ឡើង និង​ជាង ១​ខែ​ក្រោយ​ពី​មេបក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​លើក​លែង​ទោស។
All articles loaded
No more articles to load