GMAC ​អំពាវ​នាវ​ទៅ​អ្នក​បញ្ជា​ទិញ​ឲ្យ​បន្ត​គាំ​ទ្រ​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានអំពាវនាវទៅអ្នកបញ្ជាទិញអន្តរជាតិទាំងអស់ ឲ្យ​បន្តគាំទ្រ​ដល់កម្ពុជា និង រោងចក្រជា​សមាជិក ដោយ​ថា ដើម្បីសម្រេចគោលដៅសេដ្ឋកិច្ចកម្ពុជា ខណៈ​ដែល​សហគមន៍​អន្តរជាតិ បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​ប្រទេស​កម្ពុជា បន្ទាប់​ពី​ការ​រំលាយ​បក្ស​ប្រឆាំង​ដ៏ធំ។

លោក​ ហ៊ុន សែន ថាការអភិវឌ្ឍនៅតំបន់ត្រីកោណ បាន​ពង្រីក​មិត្ដភាពនិងមានកំណើនសេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ថ្លែងថា គម្រោងអភិវឌ្ឍន៍តំបន់​ត្រី​កោ​ណរវាង​ប្រទេ​ស​កម្ពុជា ឡាវ វៀតណាម គឺបានបង្ហាញទំនាក់ទំនងមិត្ដភាព ​វិស័យ​សេដ្ឋកិច្ច កាត់​បន្ថយ​រត់ពន្ធមនុស្ស និង​ការ​ប្រើប្រាស់គ្រឿងញៀន។

កម្ពុជាចូលជាសមាជិកប្រទេស​ច្នៃប្រឌិត​បច្ចេកវិទ្យាថាមពលព្រះអាទិត្យ

គណៈប្រតិភូកម្ពុជាដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃអង្គារម្សិលមិញ បានចុះហត្ថលេខាចូលជាសមាជិក ប្រទេសដែលស្រាវជ្រាវ និង ការកែច្នៃបច្ចេកវិទ្យាថាមពលព្រះអាទិត្យដើម្បីបម្រើការអភិវឌ្ឍន៍។​​

ដំណើរទស្សនកិច្ចប្រធានាធិបតីចិនមកកម្ពុជា នឹងភ្ជាប់ជាមួយកិច្ចព្រមព្រៀងជិត៣០

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បញ្ជាក់ថាកិច្ចព្រមព្រៀងនិងពីធីសារប្រមាណជិត៣០ នឹងត្រូវចុះហត្ថលេខាជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ខណៈមេដឹកនាំនៃប្រទេសមហាអំណាចសេដ្ឋកិច្ចនៅអាស៊ីរូបនេះគ្រោងមកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាចាប់ថ្ងៃទី១៣-១៤ ខែតុលា។

ស្ថាប័នអភិវឌ្ឍន៍ហិរញ្ញវត្ថុអាមេរិចផ្តល់កម្ចី១២៥លានដុល្លារដល់ធនាគារក្នុងស្រុកមួយ

សាជីវកម្ម​វិនិយោគ​ឯកជន​ក្រៅ​ប្រទេសរបស់​រដ្ឋា​ភិបាល​អាមេរិច ហៅកាត់ថា​ OPIC ​បាន​ចុះ​ កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន ឬផ្តល់​ប្រាក់កម្ចី​​ ដល់​ធនាគារអេស៊ីលីដា ចំនួន១២៥លាន កាល​ពី​ម្សិល​មិញ។

កូនប្រុសសម្តេច ហ៊ុន សែន ច្រានចោល​របាយការណ៍របស់អង្គការ​Global Witnessដែលទម្លាយ​ពីការរកស៊ីរបស់ត្រកូលហ៊ុន

កូនប្រុស​របស់សម្តេចនាយក​រដ្ឋមន្រ្តី លោក ហ៊ុន ម៉ានិត បាន​ច្រានចោល​របាយការណ៍​របស់​អង្គការគ្លូបល វីតណេស(Global Witness)ដែលនិយាយពីការរកស៊ី​ជំនួញធំៗ​របស់ត្រកូលហ៊ុន ដោយ​ថា​របាយការណ៍នេះ”ពោរពេញដោយកំហុស​និង​ព័ត៌មានមិនពិត”។​លោក ហ៊ុន ម៉ានិត ដែលបច្ចុប្បន្នមាន​មុខងារ​ជា​​ប្រធាន​នាយក​ដ្ឋាន​ស្រាវ​ជ្រាវ​ចារកិច្ច​នៃ​កង​យោធពល​​ខេមរភូមិន្ទ បានសរសេរនៅលើហ្វេសប៊ុក​របស់​លោក​នៅព្រឹកថ្ងៃព្រហស្បតិ៍បន្ទាប់ពី​របាយការណ៍​របស់អង្គការGlobal Witnessត្រូវបានផ្សព្វផ្សាយតាមសារព័ត៌មានថា៖

អាមេរិកអនុញ្ញាតឲ្យ​កម្ពុជា​នាំចេញផលិតផលសម្រាប់ធ្វើដំណើរដោយមិន​បង់ពន្ធ

រដ្ឋាភិបាល​សហ​រដ្ឋអាមេរិក​បាន​ប្រកាស​បើក​ការលើកលែងពន្ធលើទំនិញមួយចំនួន​ផ្សេង​ទៀត​ដែល​ផលិតនៅកម្ពុជាដែលអាមេរិក​បញ្ជាក់ថា​នេះ​ជាផ្នែកមួយ​ការពង្រីកកម្មវិធីនៃប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់​សហរដ្ឋអាមេរិកសម្រាប់​ប្រទេសមានការអភិវឌ្ឍតិចជាងគេនិងប្រទេសអាហ្វ្រិក។

ក្រុមហ៊ុនចិនសិក្សាគម្រោងសង់ផ្លូវដែកប្រវែង៤០គីឡូម៉ែត្រភ្ជាប់កំពង់ផែស្វយ័តភ្នំពេញ

ក្រុមហ៊ុនចិនមានគម្រោងសាងសង់ផ្លូវដែកថ្មីមួយខ្សែភ្ជាប់ទៅនឹងកំពង់ផែស្វយ័តភ្នំពេញក្នុងខេត្តកណ្តាល ដោយគ្រោងចំណាយទឹកប្រាក់ប្រមាណ២៥០លានដុល្លារ។

កម្ពុជានិងថៃជំរុញការតភ្ជាប់ឆ្នេរសមុទ្រឲ្យបានឆាប់សម្រាប់ដឹកជញ្ជូនទំនិញ

ប្រទេសកម្ពុជានិងប្រទេសថៃបានឯកភាពគ្នាក្នុងការជំរុញឲ្យមានការតភ្ជាប់ឆ្នេរសមុទ្រឲ្យបានឆាប់ ក្នុងគោលបំណងពង្រឹងការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ។
All articles loaded
No more articles to load