អាជ្ញាធរជាតិអប្សរាធ្វើកំណាយស្រះនៅប្រាសាទអង្គរវត្ត

មន្ដ្រីអាជ្ញាធរជាតិអប្សរា ថ្លែងថា មន្ដ្រីជំនាញបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានធ្វើកំណាយស្រះ​ខាងជើង​នៃប្រាសាទអង្គរវត្ត ប៉ុន្ដែពុំទាន់ប្រមូលទិន្នន័យបានពីកំណាយនៅឡើយទេ។

ក្រសួងបរិស្ថានថា ក្រុមកំណាយរកឃើញភ្នំគូលែនអាចជារាជវាំងនៃស្ដេចស្ថាបនិកចក្រភពអង្គរ

ក្រសួងបរិស្ថាន បាន​អះ​អាង​ថា ក្រុម​កំណាយ​មក​ពី​ស្ថាប័ន​ចម្រុះ បាន​រក​ឃើញ​ថា អតីត​រាជ​វាំង​របស់​ព្រះ​មហាក្សត្រ​ជ័យវរ្ម័ន​ទី២ អាច​ស្ថិត​នៅ​លើ​ខ្នង​ភ្នំ​គូលែន ស្ថិត​ក្នុង​ខេត្ត​សៀមរាប ដែល​ជា​របក​គំហើញ​​ខាង​ផ្នែក​ប្រវត្តិសាស្ត្រ​ដើម​សម័យ​អង្គរ។ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួនកាល​ពី​ថ្ងៃម្សិល​មិញ​នេះ ក្រសួង​បរិស្ថាន​បាន​រៀបរាប់​ថា…

ក្រសួងវប្បធម៌គ្រោងជួសជុលស្ពាន និងប្រាសាទបុរាណច្រើនកន្លែងក្នុងឆ្នាំនេះ

ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈគ្រោងនឹងចំណាយថវិការរាប់ម៉ឺនដុល្លារសម្រាប់ជួសជុលស្ពាន និង ប្រា​សាទ​បុរាណជាច្រើនកន្លែងក្នុងឆ្នាំ​២០១៨នេះ។ តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា​ អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​នៃ​ ក្រសួង​វប្បធម៌​និង​វិចិត្រ​សី​ល្បៈ​លោក​ ប្រាក់​ សុ​​ណ្ណា​រ៉ា…

អយ្យការចោទលោក ឡាយ វណ្ណៈ និងបងប្រុសពីបទឃាតកម្ម

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់អតីតអភិបាលខេត្តតាកែវ និងបងប្រុស របស់លោកពីបទឃាតកម្ម ហើយបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។​

សមត្ថកិច្ចចាប់ខ្លួនយុវជន២នាក់ដែលកាប់ចម្លាក់លិង្គនៅភ្នំគូលែន

យុវជន ២នាក់ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការដោយសង្ស័យថាជាប់​ពាក់ព័ន្ធ​ការ​កាប់បំផ្លាញ​ចម្លាក់​លិង្គ ​នៅបាតស្ទឹងលិង្គមួយពាន់នៃរមណីយដ្ឋានភ្នំគូលែន។

វិចិត្រករថា បញ្ហានយោបាយអាប់អួរ​​ធ្វើឲ្យប៉ះពាល់ដល់ជីវភាពពួកគេ

ក្រុម​វិចិត្រករមួយចំនួន បាន​ជំរុញទៅរដ្ឋាភិបាល​ ឲ្យ​យកចិត្តទុកដាក់លើកស្ទួយស្នាដៃពួកគេឲ្យបានទូលំទូលាយ ដោយថា បច្ចុប្បន្ន ពួកគេកំពុង​ជួបបញ្ហា​ប្រឈមនៅក្នុង​ជីវភាពគ្រួសារ​ ខណៈស្ថានការណ៍​នយោបាយនៅកម្ពុជាឡើងកម្តៅ​។
ប្រាសាទអង្គរវត្ត ខេត្តសៀមរាប (ដោយ មាស មុនី)

ក្រសួងទេសចរណ៍ថា ព្រះអាទិត្យនឹង​រះចំកណ្តាលប្រាសាទអង្គវត្តអំឡុងខែមីនា និងខែកញ្ញា

ក្រសួង​ទេសចរណ៍ បាន​ប្រកាស​ថា បាតុភូតព្រះអាទិត្យរះចំកណ្តាល​ប្រាសាទ​​​​​អង្គរវត្តចំនួន២ដងជារៀង​រាល់ឆ្នាំ​​អំឡុង​ខែមីនា និងខែកញ្ញា ដោយថា នេះជាព្រឹត្តិការណ៍ «អង្គរអច្ឆរិយៈ»​។

អ្នករៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តសង្ឃឹមមានអ្នកចូលរួមច្រើនជាងឆ្នាំមុន

ក្រុមអ្នករៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅខេត្តសៀមរាបឆ្នាំនេះ សង្ឃឹមថាមានអ្នកចូលរួមច្រើនជាងឆ្នាំមុន។

អាជ្ញាធរហាម​ភ្ញៀវទេសចរដើរជាន់គល់និងឬសឈើនៅប្រាសាទតាព្រហ្ម

អាជ្ញាធរជាតិអប្សរាឲ្យដឹងថា  ខ្លួនបញ្ឈប់ភ្ញៀវទេសចរណ៍មិនឲ្យដើរជាន់ឬសនិងគល់ឈើនៅប្រាសាទតាព្រហ្ម ដោយថា ដើម្បីអោយរុក្ខជាតិនោះ លូតលាស់និងផ្ដល់សោភ័ណភាពប្រាសាទបុរាណ។
All articles loaded
No more articles to load