វគ្គបណ្ដុះបណ្ដាលស្ដីពី «កិច្ចគាំពារសង្គម សិទ្ធិនៅកន្លែងការងារ យេនឌ័រ អំពើហិង្សាទាក់ទងនឹងយេនឌ័រ ការបៀតបៀនផ្លូវភេទ បទដ្ឋានសង្គម ភាពជាអ្នកដឹកនាំ និងជំនាញនិយាយជាសាធារណៈ» សម្រាប់ថ្នាក់ដឹកនាំសហជីពមូលដ្ឋាននៅខេត្តកំពង់ស្ពឺ​ និងខេត្តតាកែវ ដែលរៀបចំដោយអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (CWCC) ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

អាវុធហត្ថ​ខេត្តតាកែវ ហៅ​តំណាង​សហជីព​ទៅ​សួរនាំ​ក្រោយ​​ពួកគេ​ចូល​រៀន​វគ្គ​បណ្ដុះ​បណ្ដាល

​​សហជីពអះ​អាង​​ថា កង​រាជ​អាវុធហត្ថខេត្តតាកែវ បាន​ហៅតំណាងសហជីពនៅរោងចក្រ ស៊ូព្រីមៀធូ ស្ថិត​នៅ​ឃុំ​ពពេល ស្រុក​ត្រាំកក់ ទៅ​សួរ​នាំ ក្រោយពីពួកគេចូលរួមរៀន​វគ្គ​បណ្ដុះប​ណ្ដាល​ពាក់​ព័ន្ធ​សិទ្ធិរបស់កម្មករ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១២ នៅរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

អ្នកឃ្លាំមើលបារម្ភថាកម្ពុជានឹងអាចជាប់ទណ្ឌកម្មអន្តរជាតិ បើមិនដោះស្រាយវិបត្តិសិទ្ធិមនុស្ស

អ្នក​ឃ្លាំមើ​ល​ស​ង្គម​បា​រ​ម្ភ​ថា ​កម្ពុ​ជាអា​ច​នឹ​ងប​ន្ត​ខា​ត​ប​ង់ទាំ​ង​ប្រ​យោ​ជន៍​កា​រទូ​​ត និង​សេដ្ឋកិច្ចពីប្លុក​លោកសេរី ​បើ​មិនដោះស្រាយវិបត្តិសិទ្ធិមនុស្ស ដើម្បីឆ្លើយតបទៅនឹងកង្វល់របស់សហគមន៍អន្តរជាតិ ជុំវិញការទាមទារឱ្យបើកលំហប្រជាធិបតេយ្យ មុនការបោះឆ្នោតជាតិឆ្នាំ២០២៣នោះ។

ការ​មិន​អនុញ្ញាត​ឱ្យ​អ្នកកាសែត VOD និង VOA ចូលរួម​សន្និសីទ​សារព័ត៌មាន​របស់​ប្រធាន​អាស៊ាន បង្ហាញ​ពី​ការ​រើសអើង

​អង្គការធ្វើការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានមួយចំនួន​ លើក​ឡើង​ថា ការ​មិន​អនុញ្ញាត​ឱ្យ​អ្នកសារព័ត៌មាន​​នៅ​ស្ថាប័ន​ចំនួន២ រួមមាន សារព័ត៌មានសំឡេងប្រជាធិបតេយ្យវីអូឌី (VOD) និង​វិទ្យុ​សំឡេងសហរដ្ឋអាមេរិកវីអូអេ (VOA) ចូល​រួម​សន្និសីទ​សារព័ត៌មាន ស្តីពី «លទ្ធផលនៃកិច្ចប្រជុំអាស៊ាន» ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាការរើសអើង ដែលធ្វើឱ្យប៉ះពាល់ដល់សេរីភាពសារព័ត៌មាននៅកម្ពុជា។  

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស(António Guterres) មានប្រសាសន៍ក្នុងពេលធ្វើសន្និសីទកាសែតនៅក្នុងបរិវេណសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ (សូត សុខប្រាថ្នា)

អគ្គ​លេខា​ធិការ​UN​ថ្លែង​ថា​ ​ការ​ស្អប់​គ្នា​និង​ការ​ឃ្លាត​ឆ្ងាយ​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​​នាំ​ឱ្យ​មាន​អំពើ​ប្រល័យ​ពូជសាសន៍​

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បា​នថ្លែងថា  ការស្អប់គ្នា ការរើសអើង និងការឃ្លាតឆ្ងាយពីមូលដ្ឋាននៃការគោរពសិទ្ធិមនុស្ស​ បាននាំឱ្យអំពើប្រល័យពូជសាសន៍កើតឡើង ជាពិសេសករណីសម្លាប់ពលរដ្ឋរង្គាលដូចក្នុងសម័យខ្មែរក្រហម។

កូដករ​ណាហ្គាវើលដ៍បន្តសកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីជំរុញ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន និងក្រសួងស្ថាប័នរដ្ឋ​ រក​​ដំណោះស្រាយ​ការ​ងារដោយតម្លាភាព ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

កូដករ​ណា​ហ្គាវើលដ៍​ជា​ស្ត្រី​២​រូប​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​ពាក់ព័ន្ធ​បទ​ចោទចំនួន​៣​របស់​ក្រុមហ៊ុន

សកម្មជនសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា កូដករជាស្ត្រីចំនួន២រូប នឹងចូលទៅបំភ្លឺតាមការកោះហៅជាលើកទី២របស់តុលាការ នៅថ្ងៃទី១៤ ខែវិច្ឆិកា ​ ពាក់ព័ន្ធនឹងបទចោទប្រកាន់ចំនួន៣ ដែលក្រុមហ៊ុនល្បែងមួយនេះបានប្តឹងពួកគេ។

សមាជិក​ខ្មែរ​ថាវរៈ​បារម្ភ​ពី​សុវត្ថិភាព​ដោយ​សារ​អាជ្ញាធរ​តាម​ឃ្លាំ​មើល​ពួកគេ​ដល់​ផ្ទះ​ ​

សមាជិកខ្មែរថាវរៈបង្ហាញការព្រួយបារម្ភពីសុវត្ថិភាព ដោយសារតែអាជ្ញាធរនៅតែបន្តឃ្លាំមើលនិងតាមដាននៅម្តុំផ្ទះជួលពួកគេរស់នៅជារៀងរាល់ថ្ងៃ ក្រោយពីពួកគេធ្វើយុទ្ធនាការបង្អត់អាហារទាមទារឱ្យដោះលែងកញ្ញា សេង ធារី និងអ្នកទោសមនសិការផ្សេងទៀត។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (រូបកណ្តាល) កំពុងដើរនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្រោយចុះពីលើយន្តហោះនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ (ហ៊ាន រង្សី)

កូដករ​ណា​ហ្គាវើលដ៍​ស្នើ​​​លោក​​ ចូ​ ​បៃដិន​ ​​​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ដោះ​ស្រាយ​វិវាទ​ការងារ​

កូដករក្រុមហ៊ុនណាហ្គាវើលដ៍ ​នៅថ្ងៃសៅរ៍​ទី១២ ខែវិច្ឆិកា បានអំពាវនាវដល់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ ចូ បៃដិន​ ជួយ​ជំរុ​ញ​ទៅរាជ​រដ្ឋាភិបាលកម្ពុជាឱ្យដោះស្រាយ​វិវាទការងារនៅក្រុមហ៊ុនល្បែងមួយ​​នេះ និង​​គោរពសិទ្ធិបញ្ចេញមតិ សិទ្ធិ​មនុស្ស ព្រមទាំង​បញ្ឈប់ការប្រើប្រាស់អំពើហិង្សាទៅលើក្រុមអ្នកតវ៉ាដោយសន្តិវិធី​។

សមាជិកខ្មែរថាវរៈម្នាក់គឺ លោក ស្វាយ សំណាង កំពុងសម្រាកនៅលើគ្រែក្នុងមន្ទីរពេទ្យមួយនៅថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោយលោកបានចូលរួមធ្វើយុទ្ធនាការ បង្អត់អាហាររយៈពេល ៦ថ្ងៃ។ (ហ្វេសប៊ុក កញ្ញា ឈឿន ដារ៉ាវី)

សមាជិក​ខ្មែរ​ថាវរៈ​ម្នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បន្ទាប់ពី​បង្អត់​អាហារ​៦​ថ្ងៃ​​ទាមទារ​ដោះលែង​អ្នក​ទោស​មនសិការ​

សមាជិកខ្មែរថាវរៈម្នាក់ទៀត ដែលធ្វើយុទ្ធនាការទាមទារឱ្យដោះលែងកញ្ញា​ សេង ធារី និងអ្នកទោសមនសិការផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីបានបង្អត់អាហារអស់រយៈពេល ៦ថ្ងៃ។

អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​យុវជន​៥នាក់​តស៊ូមតិ​ដោយ​បង្អត់​អាហារ​នៅ​ទីលាន​ប្រជាធិបតេយ្យ

អាជ្ញាធរខណ្ឌឫស្សីកែវ មិនអនុញ្ញាតឱ្យយុវជនខ្មែរថាវរៈ ៥នាក់ ​បោះតង់​ និង​​​តស៊ូម​តិ​ដោយ​​បង្អត់​អាហារ ដើម្បី​ទាម​ទារ​ឱ្យ​ដោះលែង​កញ្ញា សេង ធារី និងអ្នក​ទោស​មនសិការ​ផ្សេងទៀត​​ នៅ​​ទីលាន​ប្រជា​ធិប​តេយ្យនោះទេ ដោយសម្អាងថាប៉ះ​ពាល់​សណ្ដាប់​ធ្នាប់​សាធារណៈ។

យុវជន​​ខ្មែរថាវរៈ​បន្តបង្អត់អាហារ​និង​សម្តែង​មតិនៅ​ទី​លាន​​ប្រជាធិប​តេយ្យ ​ទាម​ទារ​ឱ្យ​ដោះ​លែង​​អ្នក​ទោស​មនសិ​ការ

ក្រុម​​យុវជន​​ខ្មែរថាវរៈ នៅរសៀល​ថ្ងៃពុធនេះ បាននាំគ្នាដើរដោយថ្មើរជើងពីរង្វង់មូល​ស្ពាន​ជ្រោយ​​​ចង្វារ ទៅកាន់ទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ និងបន្តធ្វើយុទ្ធនាការ​បង្អត់អាហារ​ដើម្បី​ទាមទារ​ឱ្យ​មានការដោះលែងកញ្ញា សេង ធារី និង​​អ្នកទោ​សមនសិការ​​ផ្សេងទៀត​ដែលកំពុងជាប់ឃុំ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ