បញ្ហា​វិវាទដីធ្លី

ពលរដ្ឋកោះកុងជិត ១០០នាក់​ឡើង​មក​ទារ​សំណង​បន្ថែម​ពី​រដ្ឋាភិបាល​ជុំ​វិញ​ជម្លោះ​ដី​ធ្លី

ពលរដ្ឋជិត១០០នាក់មកពីស្រុកស្រែអំបិល ខេត្តកោះកុង ដែលមាន​ជម្លោះដីធ្លីជាមួយក្រុមហ៊ុន​ស្ករអំពៅរបស់លោក លី យ៉ុងផាត់ បានទាមទារ​សំណងលុយបន្ថែមពីរដ្ឋាភិបាល បន្ទាប់ពីពួកគេទទួលយកសំណងដីធ្លីកាលជាង ៣ខែមុន។

ពលរដ្ឋមានជម្លោះដីធ្លីប្រមាណ៤០០នាក់ តវ៉ាមុខតុលាការខេត្តព្រះសីហនុទាមទារដោះលែងតំណាងខ្លួន​

ពលរដ្ឋមានជម្លោះដីធ្លីក្នុងខេត្តព្រះសីហុន អះអាងថា ពួកគេប្រមាណ៤០០នាក់នៅថ្ងៃនេះ បាននាំគ្នាប្រមូលផ្តុំឈរលើកបដាមុខលាលាដំបូងខេត្ត ដើម្បីទាមទារឲ្យ​តុលាការឲ្យទម្លាក់ចោលការចោទដល់តំណាងពួកគេម្នាក់ និងសមាជិក៣នាក់ទៀតដែលជាប់ឃុំដោយសារជម្លោះដីធ្លី។

អ្នកភូមិ​ច្រើន​គ្រួសារ​នៅភ្នំពេញចាប់​ផ្ដើម​តវ៉ាទាមទារដីពីបន្ទាយទាហាន៩១​ឡើង​វិញ

តំណាងពលរដ្ឋមានជម្លោះដីធ្លីជាមួយបន្ទាយទាហានមួយក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អះអាងថា កូនប្រុសច្បងរបស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺ ហ៊ុន ម៉ាណែត ដែលទើបឡើងកាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោក បានសន្យាដោះស្រាយបញ្ចប់វិវាទដីធ្លីរបស់ពួកគេ។

អ្នកមានជម្លោះដីធ្លីមកពីស្វាយរៀងបារម្ភក្រោយតវ៉ានៅភ្នំពេញហើយមេប៉ុស្តិ៍ប្រមូលឈ្មោះ​

ប្រជាសហគមន៍មានជម្លោះដីធ្លីនៅស្រុករមាសហែកខេត្តស្វាយរៀងអះអាងថា ពួកគេព្រួយបារម្ភដោយសារមេប៉ុស្តិ៍ដើរស្រង់ឈ្មោះ អ្នកដែលបានឡើងដាក់ញត្តិស្វែងរកដំណោះស្រាយដីធ្លីកាលពីម្សិលមិញនៅក្រសួងដែនដីក្នុងរាជធានីភ្នំពេញ។​

អ្នកភូមិនៅខេត្តកណ្តាលស្នើអាជ្ញាធរពន្លឿនដំណោះស្រាយបញ្ចប់វិវាទដីធ្លី

តំណាងពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី ស្នើទៅអាជ្ញាធរខេត្តកណ្តាល ឲ្យបន្តសម្របសម្រួល និងពន្លឿនដោះស្រាយបញ្ចប់វិវាទដីធ្លីជូនពួកគេ ខណៈការចចាររកដំណោះស្រាយនៅថ្ងៃនេះ ពលរដ្ឋមិនព្រមទទួលយកសំណង ដោយថា សំណងនោះមានចំនួនតិចតួចពេក។

អាជ្ញាធរ​ខេត្ត​កណ្ដាល​ហៅ​តំណាង​ពលរដ្ឋ​២០​នាក់​​ជួប​ប្រជុំ​រក​ដំណោះ​ស្រាយ​វិវាទ​ដី​ធ្លី

តំណាង​ពលរដ្ឋ​ចំនួន ២០​នាក់ មក​ពី​ស្រុក​កណ្ដាលស្ទឹង ត្រូវ​បាន​អាជ្ញាធរខេត្ត​កណ្ដាល ហៅទៅ​ជួប​ប្រជុំ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ជុំ​វិញ​វិវាទ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​មួយ​ចំនួន ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​ដី​នៅ​ក្នុង​ស្រុក​នេះ ហើយ​ប៉ះពាល់​ដល់​ដី​ធ្លី​របស់​អ្នក​ភូមិ។

សាច់ញាតិអ្នកជាប់ឃុំដោយសារដីធ្លីសុំលោក ហ៊ុន សែន លើកលែងទោស

ប្រជាសហគមន៍ និងសាច់ញាតិអ្នកជាប់ឃុំដោយសារបញ្ហាដីធ្លីអំពាវនាវទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យជួយអន្តរាគមន៍ដោះលែងកូន និងតំណាងរបស់ពួកគេមានសេរីភាពវិញ ខណៈលោក ហ៊ុន​ សែន ប្រកាសបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតក្នុងទ្រង់ទ្រាយធំនៅរដូវបុណ្យទានខាងមុខនេះ។

អ្នកភូមិ​មានជម្លោះដីធ្លីនៅ​ខេត្តក្រចេះថា ទទួលយកការសន្យារបស់អាជ្ញាធរទាំងបង្ខំចិត្ត

អ្នកមានជម្លោះដីធ្លីមកពីស្រុកស្នួល ខេត្តក្រចេះ អះអាងថា ពួកគេទទួលយកការសន្យាដោះស្រាយរបស់អាជ្ញាធរជាថ្មីទៀតទាំង​បង្ខំចិត្ត ខណៈ​អាជ្ញាធរចុះទៅសម្របសម្រួលឲ្យពលរដ្ឋទាំងនោះ ដែល​ស្នាក់នៅក្នុងវត្តមួយនៅរាជធានីភ្នំពេញ​នោះ ឲ្យ​ត្រឡប់ទៅភូមិ​ស្រុក​របស់​ពួកគាត់​វិញ។

អ្នកមានជម្លោះដីធ្លីនៅក្រចេះជំរុញអាជ្ញាធរដោះស្រាយតាមការសន្យាមុនបោះឆ្នោត

អ្នក​ភូមិមានជម្លោះដីធ្លី​មក​ពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ ជំរុញទៅក្រសួងរៀបចំដែនដីពន្លឿនដោះស្រាយវិវាទដីធ្លីរបស់ពួកគេដូចការសន្យាមុនបោះឆ្នោត ដោយថា ចាំដំណោះ ស្រាយពីអាជ្ញាធរខេត្តយូរពេក។

តំណាងសហគមន៍នៅខេត្តព្រះវិហារ​ហៅការចេញដីកាឱ្យចូលបំភ្លឺជាលើកទីពីរ ​ជារឿងអយុត្តិធម៌

តំណាងប្រជាសហគមន៍នៅឃុំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ស្នើ​ទៅ​តុលាការ​ ឲ្យ​ទម្លាក់​ចោល​ការ​ប្រកាន់​ទៅ​លើ​ពួកគាត់ ដោយ​ពួកគាត់​ថា វិវាទ​ដី​ធ្លី​រវាង​ប្រជា​សហគមន៍ និង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច សិលា ដាម៉ិច កាល​ពី​ឆ្នាំ​មុន​នោះ ត្រូវ​បាន​ដោះ​ស្រាយ​ចប់​សព្វ​គ្រប់​ហើយ ហើយ​ពលរដ្ឋក៏បាន​បញ្ឈប់ការចូល​ទៅ​កាន់កាប់ដី​ដែលមានជម្លោះ​ជា​មួយក្រុមហ៊ុននោះហើយដែរ។

អភិបាលខេត្តកណ្តាលប្តឹងក្រុមហ៊ុនមួយ ករណីជម្លោះដីធ្លី

សាលាដំបូង​រាជ​ធានីភ្នំពេ​ញ​បាន​កោះ​ហៅ​អគ្គនាយក​រង​ក្រុម​ហ៊ុន​មួយឲ្យ​ចូល​បំភ្លឺ​តាម​បណ្តឹង​របស់​អភិបាល​ខេត្ត​កណ្តាល​ដែល​ថា​បាន​បរិហា​កេរ្តិ៍ជា​សាធារណៈ និង​ជេរ​ប្រមាថ។

អាជ្ញាធរនិងសង្គមស៊ីវិលអះអាងផ្សេងគ្នា ករណីឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃនៅ​ខេត្តមណ្ឌលគិរី

អាជ្ញាធរនិងសង្គមស៊ីវិលអះអាងផ្សេងគ្នា ពាក់ព័ន្ធនឹងការឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃនៅចន្លោះ​តំបន់​របៀង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ព្រេច និង​ព្រៃ​ការពារ​ស្ថិត​ក្នុងភូមិរវៈ ​​ឃុំ​​រយ៉ ស្រុក​កោះញែក ខេត្តមណ្ឌលគិរី។
All articles loaded
No more articles to load