អគ្គនាយកដ្ឋានពន្ធដារពន្យារពេលបង់ពន្ធអចលនទ្រព្យដល់ថ្ងៃទី៣១ខែធ្នូ

អគ្គនាយករដ្ឋាពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រកាសពន្យារពេលការបង់ពន្ធអចលនទ្រព្យសម្រាប់ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ដោយអះអាងថា ដើម្បីផ្តល់ឱកាសឲ្យអ្នកដែលមិនមានពេលគ្រប់គ្រាន់អាចបង់ពន្ធបានគ្រប់គ្នា។​

ធនាគារ​ជាតិ​ព្រមាន​ស្ថាន​ប័ន​ផ្តល់​កម្ចី​ដែល​យក​ឯកសារ​សម្គាល់​ពលរដ្ឋ​ធ្វើ​ជា​វត្ថុ​ធានា​

​ធនាគារជាតិនៃ​កម្ពុជា ​រំ​ឮ​ក​ឲ្យគ្រឹះស្ថាន​ដែល​ផ្តល់​ប្រាក់​កម្ចី​ដល់​អតិថិជន ឈប់​យក​លិខិតយថាភូត ឬ ឯកសារ​សម្គាល់​លក្ខណៈ​ប្រជាពលរដ្ឋសម្រាប់​ទុក​ជា​វត្ថុ​ធានា​លើ​ការ​ផ្តល់​ឥណទាន​នោះ ដោយ​អះអាង​ថា ខុសពី​នីតិវិធី​ច្បាប់​។​ ​ក្នុង​សេចក្តីជូនដំណឹង​របស់​ធនាគារជាតិនៃកម្ពុជា ចុះ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៦ បានឲ្យដឹងថា អគ្គនាយក អគ្គនាយិកា​គ្រប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ទាំងអស់ ដែលផ្តល់​ប្រាក់​កម្ចី​ដល់​អតិថិជន​របស់​ខ្លួន ដោយ​ទទួលយក​លិខិតយថាភូត គឺ​អត្តសញ្ញាណ​បណ្ណ ឬ​សៀវ ភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ ពី​ពួកគេសម្រាប់​ទុក​ជា​វត្ថុ​ធានា​ក្នុង​ការផ្តល់​ប្រាក់​ឥណទាន ត្រូវ​បញ្ឈប់ជាបន្ទាន់ ដោយ​អះអាង​ថា អនុវត្ត​មិន​ត្រឹមត្រូវ​តាម​ក្រម​រដ្ឋប្បវេណី និង​បទបញ្ញត្តិ​ច្បាប់​ជា​ធរមាន​ទេ​។​

រដ្ឋាភិបាល​សម្រេច​លើក​លែងពន្ធប្រថាប់ត្រា​ផ្ទេរកម្មសិទ្ធិយានជំនិះមួយចំនួន

រដ្ឋាភិបាលបាន​​សម្រេច​លើក​លែ​ងពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ​​លើមធ្យោបាយ​ដឹកជញ្ជូននិងយានជំនិះមួយ​ចំនួន រួមមានទោចក្រយានយន្តនិងត្រី​ច​ក្រយាន​​យន្ត​គ្រប់ប្រភេទជាដើម ដែល​រដ្ឋាភិបាល​អះអា​ង​ថា​នឹង​ជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានមួយកម្រិត។
អ្នក​នាំ​ពាក្យ​សាលារាជធានី​លោក ឡុង ឌីម៉ង់ និង​ប្លង់​គំរូ​នៃ​អគារ​ភ្លោះ​កម្ពស់​១៣៣​ជាន់ (រូបពី​ហ្វេស​ប៊ុក​របស់​លោក)

មន្ត្រី​ជំនាញ​កំពុងពិនិត្យ​លើ​​សំណើសុំ​សាងសង់អគារ​១៣៣​ជាន់​នៅ​ភ្នំពេញ

មន្ត្រី​សាលារាជធានី​ភ្នំពេញឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ​របស់​សាលារាជធានី​កំពុង​ពិនិត្យលើ​សំណើសុំ​សាងសង់​អគារពាណិជ្ជកម្ម​​​កម្ពស់​១៣៣​ជាន់តម្លៃ​១ពាក់​លាន​ដុល្លារ លើ​ផ្ទៃដី​៥ហិកតារបស់ក្រុម​ហ៊ុន​ឯកជនមួយ​​​​នៅ​កណ្តាលរាជធានី​ភ្នំពេញ មុន​នឹង​បញ្ជូន​សំណើ​នេះទៅ​កាន់ក្រ​សួង​ដែន​ដីពិនិត្យ​ និង​សម្រេច​បន្ត​ទៀត។ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រ​សាសន៍​ថា សាលារាជធានី​ត្រូវ​ចំណាយពេល​ដើម្បី​ពិនិត្យ​លើ​សំណើរ​បស់​ក្រុម​ហ៊ុន​ថៃប៊ុន​រ៉ុង ក្នុង​ការ​ស្នើ​សុំ​សាងសង់អគារ​ពាណិជ្ជកម្មកម្ពស់​ជិត​៥០០ម៉ែត្រនៅ​ទី​តាំងមណ្ឌលកម្សាន្ត​ឌ្រីមលែន​(Dreamland)បច្ចុប្បន្ន។ លោក​ថា សាលារាជធានី​កំពុង​ពិនិត្យ​ទៅ​លើ​សុវត្ថភាព​សាងសង់ ដូចជា​ប្រ​ព័ន្ធលូ ប្រ​ព័ន្ធ​អគ្គិភ័យជាដើម មុន​នឹង​សម្រេច​បញ្ជូន​បន្តទៅ​កាន់​ក្រ​សួងដែន​ដី នគរូបនីយកម្ម និង​សំណង់ តែ​លោក​មិន​បាន​បញ្ជាក់​ថា ​សាលារាជធានី​នឹងបញ្ចប់កាពិនិត្យ​នេះ​នៅពេលណានោះទេ។
All articles loaded
No more articles to load