លោក ស ខេង ៖ រដ្ឋាភិបាល​​បន្ថែម​សកម្មភាព​ការពារ​ពលករ​ពីការកេងប្រវ័ញ្ចគ្រប់រូបភាព

រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ថ្លែង​ថា ពេល​នេះ រដ្ឋាភិបាល​កំពុង​តែធ្វើសកម្មភាពបន្ថែមទៀត ខិតខំការពារ​ពលករខ្មែរ​មិនឲ្យមានការកេង​ប្រវ័ញ្ចនិង​រំលោភបំពាន​លើគ្រប់រូបភាពទាំងអស់។​

ត្រាំ​ពិចារណា​ពន្យារពេល​ក្នុងការ​ជួប​ជាមួយ​លោក​គីម ជុងអ៊ុន

ប្រធានាធីបតីសហរដ្ឋ​បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ជំនួប​រវាង​លោក និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន នឹង​ត្រូវ​ពន្យារ​ពេលក្រោយ​ទៀត​។

មេ​នគរបាល​រាជ​ធានី​ដក​បញ្ឈរ​​នគរបាល​ទះ​កំផ្លៀង​លើ​ស្ត្រី​អ្នក​ដំណើរ

មេ​នគរបាល​រាជ​ធានី​ភ្នំពេញ បាន​សម្រេចដក​បញ្ឈរ​ជើង​មន្រ្តីនគរបាលម្នាក់ បន្ទាប់ពីនគរបាលរូបនោះ បាន​ប្រើអំពើ​ហិង្សាទៅលើស្រ្តី​ម្នាក់​​ ដែល​នគរបាល​រូប​នោះ​ចោទ​ថា បានបើកបរ​ម៉ូតូ​​បញ្ច្រាស​ផ្លូវកាលពីម្សិលមិញ។

អាជ្ញាធរ​កម្ពុជា​​ឃុំ​ខ្លួន​បុរស​ម្នាក់​ទៀត​ជុំ​វិញ​ការ​សង្ស័យ​ថា​ប្រមាថ​ស្ដេច​តាម​ហ្វេសប៊ុក

មន្ត្រី​តុលាការ​ខេត្ត​សៀមរាប បាន​សម្រេច​​ឃុំ​ខ្លួន​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​បក្ស​ប្រឆាំង​​នៅ​ស្រុក​ជីក្រែង​ជា​បណ្ដោះ​អាសន្ន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រោម​ការ​សង្ស័យ​ថា បាន​ប្រមាថ​ព្រះ​មហាក្សត្រ ដែល​គឺ​ជា​ករណី​ចាប់​ខ្លួន​មនុស្ស​លើក​ទី​ពីរ​ហើយ ក្រោយ​ពី​ការ​កែ​ច្បាប់​ដាក់​ទោស​ចំពោះ​អ្នក​ប្រមាថ​ព្រះមហាក្សត្រ។

ម្ចាស់​ថ្មី​ភ្នំពេញ​ប៉ុស្តិ៍ អះ​អាង​ថា​លោក​ទិញស្ថាប័ន​​នេះ​ព្រោះ​បារម្ភ​ពី​វាសនា​របស់​បុគ្គលិក

ម្ចាស់​ថ្មី​នៃ​កាសែត​ភ្នំពេញប៉ុស្តិ៍​បាន​ប្រកាស​ថា​លោក​ទិញ​ស្ថាប័ន​នេះ​ ​ព្រោះ​តែ​លោក​បារម្ភពី​វាសនា​របស់​បុគ្គលិកជាង​១០០នាក់​​ ដោយសារតែស្ថាប័នជួបបញ្ហាហិរញ្ញវត្ថុ។

សហ​រដ្ឋអាមេរិ​កជំរុញ​រដ្ឋាភិបាលបើកសិទ្ធិឲ្យអតីតថ្នាក់ដឹកនាំ​CNRPបាន​ឈរឈ្មោះបោះឆ្នោត​

សហ​រដ្ឋ​អាមេរិក​បាន​បង្ហាញការសោក​ស្តាយ​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​សមាជិក​បក្ស​ប្រឆាំង​កាល​ពី​កន្លងមក​ និង​ជំរុញ​​ឲ្យ​រដ្ឋាភិបាល​កម្ពុជាអនុញ្ញាតឲ្យ​បេក្ខ​ជន​តំណាង​រាស្ត្រ​បក្សប្រឆាំងមាន​បេក្ខ​ភាព​ជាថ្មី​ម្តង​ទៀតដែល​អាច​​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ខាងមុខបាន។

តុលាការ​សម្រេច​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​នាយក​សាលា​ករណី​​ប្រមាថ​ព្រះ​មហា​ក្សត្រ​

តុលាការ​ខេត្ត​កំពង់​ធំ​បាន​សម្រេច​ចោទប្រកាន់ និង​ឃុំខ្លួននាយក​សាលាដោយ​ថា​បាន​សរសេរសារ​​ប្រមាថ​ព្រះ​មហា​ក្សត្រ​នៅ​លើ​ទំព័រហ្វេស​បុក  ដែល​នេះគឺ​ជា​ការ​បង្ក្រាប​ជា​លើក​ដំបូង​​ទៅ​លើ​អ្នក​រិះគន់​​ព្រះមហាក្សត្រ​ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​កែ​ច្បាប់​ដាក់​ទោស​លើ​អ្នក​ប្រមាថ​ស្ថាប័ន​រាជ​វង្ស។

លោក ហ៊ុន សែន បន្ទោសរដ្ឋមន្ត្រីក្រោមឱវាទ ករណីមិនឲ្យសិស្សនិន្ទេស Dនិង E ប្រឡងពេទ្យ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន​ បាន​ស្តីបន្ទោសមន្ត្រីក្រោមឱវាទថា ​មិនអនុញាតឲ្យសិស្សជាប់បាក់ឌុបប្រឡងចូលសិក្សា​នៅសកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដោយចាត់ទុកថា នាំការលំបាកដល់រូបលោក ក្រោយពីសិស្សស្នើសុំឲ្យជួយអន្តរាគមន៍ឲ្យ​បានចូលប្រឡង។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ «អគារមិត្តភាពកម្ពុជា-កូរ៉េ» ដែលទើបកែលម្អថ្មី…
All articles loaded
No more articles to load