នយោបាយ

លោក កឹម សុខា៖ សូម​ឲ្យ​គោរព​សិទ្ធិ​មនុស្ស​ដូចៗ​គ្នា

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃ​នេះ បាន​អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គោរព​សិទ្ធិ​មនុស្ស​ “ដូចៗ​គ្នា” ដើម្បី​បញ្ចៀស​ការ​បង្ហូរ​ឈាម និង​បដិវត្ដន៍។លោក កឹម សុខា ថ្លែង​ដូច្នេះ ​ទៅ​កាន់​ក្រុម​យុវជន​គណបក្ស​​សង្គ្រោះ​ជាតិ នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​​គណបក្ស​នេះ នៅ​សង្កាត់​ចាក់អង្រែលើ ជា​ទី​ដែល​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ បានជួប​ជុំ​ជាមួយ​ក្រុម​អ្នក​គាំ​ទ្រ និង​ថ្លែង​សារ​នយោបាយ​ជា​បន្ត​បន្ទាប់
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក កឹម សុខា កាលពីកន្លងទៅ

លោក ហ៊ុន សែន៖ កម្ពុជា​អត់​មាន​វិបត្តិ​នយោបាយ​ផ្ទៃ​ក្នុងទេ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អះអាង​ថា ប្រទេស​កម្ពុជា​មិនមាន​វិបត្តិ​នយោបាយ​ផ្ទៃ​ក្នុង​នោះ​ឡើយ ប៉ុន្តែ លោក​ថា មាន​តែ​លោក កឹម សុខា ត្រូវ​តុលាការ​កាត់​ទោស​ប៉ុណ្ណោះ។ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន អះអាង​ដូច្នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ថ្ងៃ​ម្សិល​មិញ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ Ekareach Thach ដែល​បាន​ស្នើ​ទៅ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឲ្យ​ដោះ​ស្រាយ​វិបត្តិ​ផ្ទៃ​ក្នុង​រវាង​អ្នក​ដឹកនាំ​ខ្មែរ ដើម្បី​ឲ្យ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​បាន​ធូរ​ស្រាល​ឡើង​វិញ។

បក្ស​ប្រឆាំង​ប្រកាស​គាំ​ទ្រ​ជំហរ​ប្រទេស​៣៦​ជុំ​វិញ​បញ្ហា​នយោបាយ​ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

គណបក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​ប្រកាស​ថា គណបក្ស​នេះ​គាំ​ទ្រ​ “យ៉ាង​ពេញ​ទំហឹង” ទៅ​លើ​សេចក្ដី​ប្រកាស​រួម​របស់​បណ្ដា​ប្រទេស​ចំនួន ៣៦ ស្ដី​ពី​បញ្ហា​សិទ្ធិ​មនុស្ស នៅ​ក្នុង​ប្រទេស​កម្ពុជា។ កាលពីថ្ងៃទី១៤ខែកញ្ញា ប្រទេសចំនួន ៣៦មានសហរដ្ឋអាមេរិក អាល់បានី អូស្រ្តាលី ជប៉ុន កាណាដា ម៉ាសេដូនី ណ័រវ៉េ ស្វីស អ៊ុយក្រែន និងប្រទេសចំនួន២៨ជាសមាជិកនៃសហភាពអឺរ៉ុបបានបង្ហាញជំហររួមគ្នាថាស្ថានការណ៍នយោបាយនៅកម្ពុជាបានគំរាមកំហែងសកម្មភាពស្របច្បាប់របស់គណបក្សប្រឆាំងនិងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការផ្នែកសិទ្ធិមនុស្ស។

ជួប សំលាប់៖ ឆ្ងល់​តុលាការសួរដដែលៗ

បុរសដែលរងការចោទថាជាឃាតករបាញ់សម្លាប់លោក កែម ឡី ថ្លែងប្រាប់អ្នកសារព័ត៌មាន VOD នៅរសៀលនេះថា តុលាការសាកសួរលោកដដែលៗ ដោយមិនដឹងពីគោលបំណងអ្វីនោះទេ។
មេធាវីលោក កឹម សុខា ទទួលសាលក្រមពីសមត្ថកិច្ច (ដោយ ណាត សុភាព)

សមត្ថកិច្ចយក​សាលក្រមទៅ​ដល់​ផ្ទះលោក កឹម សុខា ដោយមេធាវីទទួលជំនួស​

សមត្ថកិច្ចបាន​យកលិខិតជូន​ដំណឹង​ពីសាលក្រមទៅឲ្យដល់ផ្ទះលោក កឹម សុខា នៅខណ្ឌទួលគោក បន្ទាប់ពីតុលាការ​សម្រេច​ផ្តន្ទាទោស​ប្រធានស្តីទីគណបក្ស​ប្រឆំាង​ពាក់ព័ន្ធនឹងសំណុំរឿងដែល​គេ​ចោទ​ថា​មានស្នេហាលួចលាក់។
កម្លាំងប្រដាប់អាវុធប្រមូលផ្តុំនៅមុខផ្ទះរបស់លោក កឹម សុខា (ដោយ ណាត សុភាព)

កម្លាំងប្រដាប់អាវុធជាង១០នាក់​កំពុងឈរនៅមុខផ្ទះលោក ​កឹម សុខា

កូនស្រីលោក កឹម សុខា បានអះអាងថានៅព្រឹកថ្ងៃសុក្រនេះមានកម្លាំងប្រដាប់អាវុធជាង១០នាក់បានប្រមូលផ្តុំនៅមុខផ្ទះរបស់នាង នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមិនបានប្រាប់ពីមូលហេតុអ្វីទេ។​

សមាជិកក្រុមប្រឹក្សា​ស្រុក​នៃបក្ស​ប្រឆាំង​ថា​សមត្ថកិច្ច​ហាម​មិន​​ឲ្យធ្វើដំណើរ

គេឲ្យធ្វើកិច្ចសន្យាថា ចាប់ពីថ្ងៃហ្នឹងទៅ ពេលទៅណាមកណាត្រូវសុំច្បាប់។ សុំច្បាប់ហ្នឹងគឺថាសុំចាប់ពីភូមិឃុំ ហើយសុំដល់ស្រុកទៀត ហើយខ្ញុំសួរថា ចុះបើខ្ញុំធ្វើដំណើរទៅវិលល្ងាច គេថាសុំច្បាប់! ឲ្យតែធ្វើដំណើរទៅណាមកណាចាប់ពីថ្ងៃហ្នឹងទៅគឺសុំច្បាប់គេ...
លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង (រូបភាពពីហ្វេសប៊ុក)

កិច្ចសម្ភាសន៍ជាមួយលោក លឺ ឡាយស្រេង ពីដំណោះស្រាយស្ថានការណ៍នយោបាយបច្ចុប្បន្ន

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នេះអតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចនិងជាអ្នកនយោបាយជើងចាស់មួយរូប លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង បានសរសេរនិងផ្ងើលិខិតមួយច្បាប់ដាក់ជូនស្ថាប័នអង្គព្រះមហាក្សត្រ ដើម្បីក្រាបបង្គំទូលនិងសូម...

អង្គការមួយក្រុមទាមទារឲ្យទម្លាក់ការចោទប្រកាន់លើ​បក្សប្រឆាំង

អង្គការមួយក្រុមដែលធ្វើ​ការលើ​កិច្ចការ​បោះឆ្នោត​និង​សិទ្ធិមនុស្ស ទទួចឲ្យរដ្ឋាភិបាល​កម្ពុជា ទម្លាក់​​​​​ចោល​ការ​ចោទ​ប្រកាន់​ទៅលើ​មេដឹកនាំនិង​មន្រ្តីគណបក្សប្រឆាំង។

បក្ស​ប្រឆំាងបញ្ជាក់ជាថ្មីថាមហាបាតុកម្មនឹងកើតមានឡើងករណីមានការ​ចាប់ខ្លួន លោក កឹម សុខា

គណបក្ស​ប្រឆំាង​បញ្ជាក់ជំហរជាថ្មីថា មហាបាតុកម្មអហិង្សានឹងអាចកើតមានឡើង ដោយ​ថា​បើ​មាន​ការ​ចាប់ខ្លួនប្រធានស្តីទីគណបក្ស​សង្គ្រោះជាតិលោក កឹម សុខា។

បក្សថ្មីជំរុញឲ្យបក្សចាស់ពីរបញ្ចប់ការប្រើកម្លាំងទ័ពនិងកម្លាំងមហាជនទប់គ្នា

គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលទើបបង្កើតឡើង​បានជាង១ឆ្នាំហើយមិនដែលបានចូលរួមប្រកួតប្រជែងម្តងសោះនោះ បានជំរុញឲ្យគណបក្សមានអាសនៈនៅក្នុងសភាទាំងពីរឈប់ប្រើកម្លាំងមហាជននិងកម្លាំងប្រ​ដាប់អាវុធប្រឈមុខដាក់គ្នា។​
កម្លាំងប្រដាប់អាវុធចល័តក្បែរគណបក្សសង្គ្រោះជាតិ (រូបភាពពីហ្វេសប៊ុកលោក កឹម សុខា)

បក្សប្រឆាំងថ្កោលទោសលើការចល័តទ័ពរបស់រដ្ឋាភិបាល

គណបក្សសង្គ្រោះជាតិថ្កោលទោសទៅលើការចល័តទ័ពរបស់រដ្ឋាភិបាលនៅតាមបណ្តោយផ្លូវជាតិលេខ២និងនៅតាមដងទន្លេបាសាក់ខាងក្រោយទីស្នាក់ការខ្លួនកាលពីយប់ថ្ងៃទី១២កញ្ញាម្សិលមិញ ថាជាការគម្រាមកំហែងគណបក្សនិងបំភិតបំភ័យប្រជាពលរដ្ឋ។
All articles loaded
No more articles to load