លោក ហ៊ុន សែន៖ សេដ្ឋកិច្ចកម្ពុជាកើនឡើង ទើបគេព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ

មេដឹកនាំគណបក្សកាន់អំណាចរូបនេះបន្ដថា រដ្ឋាភិបាលរបស់លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកការទទួលខុសត្រូវនេះ ប្រសិនបើកម្ពុជានឹងត្រូវបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធណាមួយមែននោះ។

​អតីតមន្ត្រី​បក្សសង្គ្រោះជាតិទាម​ទារ​ឲ្យ​ដោះលែ​ង​លោក​ កឹម​ សុ​ខា​ ក្នុងថ្ងៃ​ខួប​មួយឆ្នាំនៃការ​រំលាយបក្ស​​

អតីតបក្សសង្គ្រោះជាតិទាម​ទារ​ឲ្យ​ដោះលែ​ង​លោក​ កឹម​ សុ​ខា និងស្តារស្ថានការនយោបាយឡើងវិញ ក្នុង​ថ្ងៃ​ខួប​មួយឆ្នាំនៃការ​រំលាយបក្ស​​  ដោ​យ​​ថា​ដៃគូប្រកួតគឺគណបក្សប្រជាជនកម្ពុជា ​បានប្រើប្រាស់ប្រព័ន្ធតុ​លា​ការធ្វើ​ជា​ឧ​​បក​រណ៍ ដើម្បីការពារអំណាច…

លោក ស ខេង បញ្ជាក់ថានឹងមិនមាន​ការពន្យារពេល​ផ្លាស់​ទី​ជនជាតិវៀតណាម​ពី​ផ្ទៃ​បឹង​ទន្លេសាបទេ

រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃលោក ស ខេង បញ្ជាក់ជំហរថានឹងមិនការពន្យាពេល​ផ្លាស់​ទី​ជនជាតិវៀតណាមពីផ្ទៃ​បឹង​ទន្លេសាបឲ្យឡើងមកនៅលើគោកនោះទេ ដោយថាដើម្បីការពារ​បរិស្ថាន​នៅតំបន់​នោះ…

លោក ​ស ​ខេង​ ថា​ នឹងបន្ត​ជំរុញ​ដំណើ​រការប្រ​ជាធិប​តេយ្យ​ ខណៈ​​មាន​​ការ​​រិះ​​គ​ន់​​ថា សិ​​ទ្ធិម​​នុ​ស្ស​ធ្លាក់​ចុះ​គួរ​ឲ្យ​បារម្ភ​

នាយករដ្ឋមន្ត្រីស្តីទី លោក​ ស ខេង បាន​ក្រើនរំឭកមន្ត្រីឲ្យចេះទទួ​ល​យក​​ម​តិ​​​​ផ្ទុយ​មកដោះស្រាយ ទើបអា​ចធានាពីប្រសិទ្ធិ​ភាពនៃការ​ជំរុញ​​ឲ្យមានការគោរ​​ព​សិ​​ទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ…

មន្ត្រី​ការទូត​អាមេរិក​ជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ងាក​ទៅ​ផ្សះផ្សាជាតិ

អ្នក​ការទូត​អាមេរិក បានជំរុញជាថ្មីទៀតឲ្យរដ្ឋាភិបាលកម្ពុជា​ធានាការផ្សះផ្សាជាតិ និងបើកលំហរនយោបាយឡើងវិញ ខណៈអតីតគណបក្សប្រឆាំងធំមួយនៅតែត្រូវបានគេផាត់ចេញពីឆាកនយោបាយ និងការបន្ដខ្វែងគំនិតគ្នារវាងមេដឹកនាំខ្មែរ…

រដ្ឋាភិបាលប្រកាសសមាសភាពថ្មីនៃក្រុមប្រឹក្សាអ្នកច្បាប់

ក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ព្រះមហាក្សត្របានត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈដល់ក្រុមប្រឹក្សាអ្នកច្បាប់ចំនួន៤៥រូបឲ្យមានឋានៈស្មើនឹងឧបនាយករដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការជាដើម…

លោក ហ៊ុន សែន មានជំនឿថា ចិននឹងក្លាយជាដៃគូយុទ្ធសាស្ត្រអាស៊ានមិនអាចខ្វះបាន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមតំណាងឱ្យប្រទេសកម្ពុជាលើកឡើងថា កម្ពុជា មានជំនឿយ៉ាងមុតមាំថា ចិន គឺជាដៃគូយុទ្ធសាស្ត្រមួយ ដោយមិនអាចខ្វះបានរបស់អាស៊ាន ទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ…

អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គ​ម​រំ​ឭក​ថា ផ្ទៃ​ក្នុង​រឹ​ងមាំ​ទើ​ប​ការ​ពារ​ប្រយោ​ជន៍​ជាតិ​បាន​

អ្នកឃ្លាំមើលពីបញ្ហាសង្គ​មក្រើនរំឭកថា បើអ្នកនយោបាយខ្មែរនៅតែមិនអាចសម្របសម្រួលគ្នា វិលទៅរកការប្រកួតប្រ​ជែងអំ​ណា​​ច ​តា​​​ម​ប្រព័ន្ធប្រជាធិបតេយ្យឡើងវិញបាន នោះនឹងរុញប្រទេសជាតិឲ្យជួបនឹងវិបត្តិធ្ងន់ធ្ងរ…

កូនប្រុសលោក ជាម យៀប ត្រូវបានតែងតាំងជាអភិបាលខេត្តត្បូងឃ្មុំ​

យោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ  លោក ជាម ច័ន្ទសោភ័ណ្ឌ អតីតអភិបាលរងខេត្តបាត់ដំបង ត្រូវបានតែងតាំងជាអភិបាលខេត្តត្បូងឃ្មុំជំនួសលោក លី ឡេង…

លោក ស ខេង កំណត់ចំនួន​អគ្គនាយករងនិង​អនុប្រធាន​១០ស្ថាប័ន​ចំណុះក្រសួងមហាផ្ទៃ

ក្រសួងមហាផ្ទៃបានកំណត់ចំនួន​អគ្គនាយករង និង​អនុប្រធាន សម្រាប់​បម្រើ​ការ​នៅតាមអគ្គលេខាធិការដ្ឋាន ស្នងការដ្ឋាននរគបាលជាតិ និង អគ្គនាយកដ្ឋាននានា ចំនួន១០ ដោយថាការតែងតាំងនេះ ធ្វើឡើងផ្អែកតាមលក្ខណៈសម្បត្តិ ដែលកំណត់ដោយក្រសួងមហាផ្ទៃ…

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ