សហរដ្ឋអាមេរិកប្រកាស មិនបញ្ជូនអ្នកសង្កេតការណ៏មកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា
រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងមិនបញ្ចូនអ្នកសង្កេតការណ៍ណាម្នាក់មកឃ្លាំមើលការបោះឆ្នោតជាតិ២០១៨ នៅកម្ពុជានោះទេ ដោយសារស្ថាននយោបាយនៅកម្ជុជា។
រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងមិនបញ្ចូនអ្នកសង្កេតការណ៍ណាម្នាក់មកឃ្លាំមើលការបោះឆ្នោតជាតិ២០១៨ នៅកម្ពុជានោះទេ ដោយសារស្ថាននយោបាយនៅកម្ជុជា។
អង្គការអន្ដរជាតិមួយជំរុញទៅបក្សកាន់អំណាច និងគណបក្សនយោបាយចំនួន១៩ផ្សេងទៀតដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតអាណត្តិទី៦នេះ ឲ្យលើកយកបញ្ហាសិទ្ធិមនុស្សជាអាទិភាពជជែកដេញដោល នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីជំរុញយន្ដការប្រជាធិបតេយ្យ។
ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅសហរដ្ឋអាមេរិកបានប្រកាសថា ពួកគេនឹងរៀបចំការតវ៉ានៅថ្ងៃទី២៨ខែកក្កដា ប្រឆាំរដ្ឋាភិបាលចិនដោយចោទថា ចិនកំពុងតែគាំទ្ររដ្ឋាភិបាលបច្ចុប្បន្នឆ្ពោះទៅរកចំណុចដែលមានភាពអន្តរាយដូចកម្ពុជាកាលពីអតីតកាល។
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានរិះគន់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ថា មាននិន្នាការនយោបាយទៅរកអតីតបក្សប្រឆាំង បន្ទាប់ពីលោកស្រីបានបកស្រាយជុំវិញការបញ្ចេញមតិអំពីការពហិការមិនទៅបោះឆ្នោត។
គណបក្សនយោបាយមួយចំនួន បានអះអាងថា ពួកគេមិនបានដាក់បញ្ចូលសារដែលជាគោលនយោបាយស្តីពីជនអន្តោប្រវេសន៍ នៅក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនោះទេ ដោយលើកហេតុផលផ្សេងៗគ្នា។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង បានចាត់ទុកការដើរខ្សឹបពលរដ្ឋមិនឲ្យទៅបោះឆ្នោត ថាជាទង្វើខុសច្បាប់ និងក្រើនរំឭកឲ្យមានវិធានទប់ស្កាត់។
រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយមអំពាវនាវទៅប្រជាពលរដ្ឋទាំងអស់បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី ២៩ ខែកក្កដា ខាងមុននេះ។
កងកម្លាំងរក្សាសន្តិភាពកម្ពុជាចំនួន ៣៨២នាក់បានបញ្ចប់បេសកកម្ម នៅសាធារណរដ្ឋម៉ាលី និងស៊ូដង់ខាងត្បូង និងត្រូវវិលត្រលប់មកម្ពុជាវិញ នៅរសៀលថ្ងៃនេះ។
កម្ពុជា និងចិនកាលពីថ្ងៃទី១៩ ខែកក្កដាកន្លងមកនេះ បានរៀបចំពិធីអបអរខួប៦០ឆ្នាំនៃចំណងការទូតរវាងប្រទេសទាំងពីរ ។ មេដឹកនាំប្រទេសទាំងពីរក៏បានផ្ញើរសារឆ្លើយឆ្លងគ្នាទៅវិញទៅមកដើម្បីអបអរសាទរខួបនៃចំណងមិត្តភាពនេះផងដែរ។
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាលោក Xiong Bo បានលើកឡើងថា សហភាពអឺរ៉ុប(EU) មិនគួរភ្ជាប់រឿងនយោបាយ ជាលេសក្នុងការដកការអនុគ្រោះពន្ធ «រាល់គ្រប់មុខទំនិញលើកលែងតែអាវុធ (EBA ឬEverything But Arm)» ដល់កម្ពុជានោះទេ…
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម