សមាជិក​សភាអាមេរិក​មួយ​ក្រុម​អនុម័តសេចក្តីសម្រេចមួយ​ស្តីពីស្ថានភាព​នយោបាយនៅ​កម្ពុជា

អនុគណៈកម្មាការកិច្ចការ​បរទេស​ប្រ​ចាំតំបន់​អាស៊ីនិង​បាស៊ីហ្វិចនៃ​សភាអាមេរិកបាន​អនុម័ត​សេចក្តីសម្រេច​មួយ​ ដោយ​​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជាបញ្ឈប់​នូវអ្វីដែលអនុគណៈកម្មការនេះថាជាការយាយីនិងគំរាម​កំហែង​គណបក្ស​ប្រ​ឆាំងនិង​សង្គម​ស៊ីវិល។

នាយករដ្ឋមន្រ្តី​បញ្ជាឲ្យ​លុបចោល​សេចក្តីណែនាំ​ឲ្យ​ប្រើគោរមងារថ្នាក់ដឹកនាំ

អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្រ្តី​បាន​ឲ្យ​ដឹង​ថា​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ក្រសួង​ព័ត៌​មាន​លុប​ចោល​នូវសេចក្តីណែនាំ​របស់ក្រសួង​ព័ត៌មានឲ្យ​ហៅគោរមងារ​ថ្នាក់ដឹកនាំនៅក្នុងអត្ថបទ។នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃ​សុក្រនេះ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន សរសេរនៅលើហ្វេសប៊ុក​របស់លោកថា៖ “គោរពជូនបណ្តាញសារព័ត៌មាននិងប្រិយមិត្តFBFs(ហ្វេសប៊ុក)

ក្រសួងព័ត៌មាន​ព្រមាន​ចុងក្រោយ​រឿងមិន​ប្រើគោរមងារ​ថ្នាក់ដឹកនាំនៅក្នុងអត្ថបទ

ក្រសួង​ព័ត៌មាន​បាន​ចេញសេចក្តីជូនដំណឹង​មួយ​ជា​ការ​ព្រមាន​ចុងក្រោយ​ដល់​ប្រព័ន្ធផ្សព្វផ្សាយ​ដែល​នៅ​តែ​មិន​ប្រើ​គោរមងារ​ថ្នាក់ដឹកនាំ​នៅ​ក្នុងអត្ថបទ។ក្រសួងបានទុករយៈពេលត្រឹមខែកក្កដាសម្រាប់សារព័ត៌មានប្រើប្រាស់គោរមងារសម្តេចនៅក្នុងសារព័​ត៌មាន។ ក្រសួងថាបើសារព័ត៌មានណាមិនគោរពតាមការណែនាំនេះទេ នោះក្រសួងនឹងសិក្សាពីផ្លូវច្បាប់ថាតើនឹងអាចបន្តអាជ្ញាប័ណ្ណឲ្យស្ថាប័ននោះទៀតឬទេ។

សមាជិក​សភា​បក្ស​ប្រឆាំង​ចាត់​ទុក​​ចំណាត់​ការ​លើលោក កឹម សុខា ផ្ទុយ​​នឹង​រដ្ឋ​ធម្មនុញ្ញ

ក្រុម​សមា​ជិក​សភាគណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេច​ក្តី​ថ្លែង​ការ​ណ៍មួយ​ដោយ​ចាត់​ទុក​ថា​ការ​អនុវត្ត​ច្បាប់របស់​សមត្ថកិច្ចតុលាការនិង​រដ្ឋ​សភាទៅលើ​លោក កឹម សុខានិង​តំណាង​រាស្រ្ត​របស់​ខ្លួនផ្សេងទៀតគឺ​ ​​ត្រឹម​ត្រូវ​តាម​នីតិវិធី​និង​រដ្ឋ​ធម្មនុញ្ញ។
ប្រធាន​គណបក្សប្រឆាំង លោក សម រង្ស៊ី

ចៅក្រមបញ្ចប់ការស៊ើបសួរ ​ករណីចោទប្រកាន់​ លោក សម រង្ស៊ី សមគំនិតក្លែងបន្លំឯកសារ

មន្រ្តី​តុលាការ​ឲ្យ​ដឹង​ថា​ចៅក្រមស៊ើប​សួរ លោក កោ វណ្ឌី បាន​បញ្ចប់ការ​ស៊ើប​សួរ​​ ករណីការចោទប្រកាន់​​ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី ថាសមគំនិត​ក្លែង​បន្លំ​ឯកសារ​ ក្នុង​សំណុំរឿងអតីតសមា​ជិកព្រឹទ្ធសភា លោក ហុង សុខហួរ។លោក សម រង្ស៊ី ត្រូវបាន​ចោទ​ប្រកាន់​ពី​បទសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងនិងញុះញង់បង្កឲ្យមានវឹងកវរធ្ងន់ដល់សន្តិសុខសង្គម ប្រព្រឹត្តទៅកាលពីថ្ងៃទី១២និង១៣ខែសីហា ឆ្នាំ២០១៥។

ព្រឹត្តិការណ៍បង្ហូរឈាមកាលពីជិត២០ឆ្នាំមុនត្រូវបានរំលឹកឡើងវិញ

ថ្ងៃនេះជាខួបលើកទី១៩ឆ្នាំនៃព្រឹត្តិការណ៍បង្ហូឈាមមួយនៅកណ្តាលទីក្រុងភ្នំពេញ ដែល​កើត​ឡើង​ដោយសារ​ការប៉ះទង្គិចគ្នាដោយអាវុធ រវាងគណបក្សប្រជាជនកម្ពុជា និង​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច។
សម្តេចព្រះរាជបុត្រីព្រះរៀម បុប្ផាទេវី (រូបភាពពី AP)

ព្រះអង្គ​ម្ចាស់​បុប្ផាទេវី ត្រូវតែងតាំង​ជាសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ

ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម បុប្ផាទេវី ត្រូវបានតែងតាំងជា​សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ​ ក្រោយ​ពី​ព្រះអង្គបានលាលែងពីតំណែង​ជាសមាជិក​ព្រឹទ្ធសភា​។ក្នុងព្រះរាជក្រឹត្យ​ចុះថ្ងៃទី៩ ខែមិថុនា ព្រះមហាក្សត្រ​ ព្រះបាទនរោត្តម សីហមុនី បាន​សម្រេច​តែង​តាំង​សម្តេចរាជបុត្រី​ព្រះរៀម​នរោត្តមបុប្ផាទេវី ជាមសមាជិកាក្រុមប្រឹក្សា​ធម្មនុញ្ញ​ក្នុងអាណត្តិថ្មី។

បក្ស​ប្រឆំាង​ថាសម្តេចហ៊ុន សែន បរាជ័យជាថ្មីក្នុងការបំបែកមេដឹកនាំបក្ស​ប្រឆាំង

មេដឹកនាំគណបក្សប្រឆាំង ​លើកឡើងជាថ្មីទៀត​ថា បក្ស​កាន់អំណាច​បរាជ័យក្នុងការប៉ុនប៉ងបំបែបកបំបាក់​មេដឹក​នាំគណបក្ស​​សង្គ្រោះជាតិ ខណៈស្ថានការណ៍នយោបាយកំពុង​ឡើងកម្តៅ។​

សាលាឧទ្ធរណ៍​លើក​ពេល​សវនាការ​មនុស្ស​១០នាក់​រឿង​ហិង្សានៅ​រោងចក្រយ៉ាកជីង​​

សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃពុធនេះ ប្រកាសលើកពេលសវនាការលើមនុស្ស១០នាក់ដែលបានប្តឹងជំទាស់នឹងការកាត់ទោសពួកគេដោយសាលាដំបូងរាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងហិង្សា នៅពេលកម្មករទាមទារតម្លើងប្រាក់ឈ្នួលគោល១៦០ដុល្លារ។
All articles loaded
No more articles to load