លោក ហ៊ុន សែន ព្រមានដកហូតកោះ​នានា​​ពី​ក្រុមហ៊ុន​ឯកជន​ជុំ​វិញ​កង្វះ​ការ​អភិវឌ្ឍ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាទៅស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យ និង​ដកហូត​កោះរបស់រដ្ឋនានា ដែលរដ្ឋាភិបាល​ប្រគល់​​ទៅ​​ក្រុមហ៊ុ​ន​ឯក​ជន​ ដោយ​លោក​ថា ក្រុមហ៊ុន​​សម្បទាន​ទាំង​នោះ មិនធ្វើការអភិវឌ្ឍន៍តាមកិច្ចសន្យា​នោះ​ឡើយ។

អតីតបក្ស​ប្រឆាំងស្នើព្រះមហាក្សត្រជួយអន្តរាគមន៍ទៅតុលាការកំពូលទម្លាក់​​ចោល​​បម្រាម​​​លើ​​អ្នក​​នយោបាយ​​១១៨​រូប

អតីតតំណាងរាស្ត្រ​បក្ស​ប្រឆាំង បាន​ស្នើទៅ​ព្រះមហាក្សត្រ ឲ្យជួយអន្តរាគមន៍ទៅតុលាការកំពូល ដើម្បី​លុប​​ចោល​​បម្រាម​​​លើ​​អ្នក​​នយោបាយ​​បក្ស​ប្រឆាំង ​​១១៨​រូប និងឲ្យ​​គណបក្ស​នេះ​ដំណើរការ​​ឡើង​វិញ ខណៈការបោះឆ្នោតជិតមកដល់

លោក ហ៊ុន សែន ព្រមានដកតំណែងរដ្ឋមន្ត្រីអសកម្ម​មួយចំនួន​នៅអាណត្តិក្រោយ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមានដកតំណែង​រដ្ឋមន្ត្រីអសកម្មមួយចំនួនចេញពីជួររដ្ឋាភិបាល​នៅអាណត្តិក្រោយនេះ ដោយថា បើ​រដ្ឋ​មន្ត្រី​ទាំងនោះ​នៅ​តែនាំទុក្ខ​​លំបាក​ដល់​រូប​លោក និងគិតតែប្រយោជន៍ផ្ទាល់ខ្លួន​។

នរោត្តម សីហមុនី និងសម្តេចម៉ែ

ព្រះ​មហា​ក្សត្រ​​អំពាវ​នាវ​​ឲ្យ​មានឯក​ភាព​ជាតិ ខណៈ​វិវាទ​នយោបាយបន្ត​គ្មាន​ដំណោះស្រាយ

ព្រះ​មហា​ក្សត្រ​បានអំពាវ​នាវ​​ឲ្យ​មាន​ឯក​ភាព​ជាតិ ខណៈ​ដែល​វិវាទ​​នយោបាយនៅ​កម្ពុជា​ ត្រូវ​បាន​គេ​មើល​ឃើញថា នៅ​តែ​មិនទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ បន្ទាប់​បក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា​ត្រូវ​រំលាយ​​ ហើយ​អន្តរជាតិ​គំរាម​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​។

រដ្ឋាភិបាលណែនាំឲ្យគ្រប់ស្ថាប័នរៀបចំទិវាពលកម្មអន្តរជាតិ

រដ្ឋាភិបាលបានចេញសារាចរណែនាំឲ្យភាគីពាក់ព័ន្ធទាំងអស់រៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី ១៣២ នៃទិវាពលកម្មអន្តរជាតិ ឲ្យមានភាពសប្បាយរីករាយទូទាំងប្រទេស។

លោកហ៊ុន សែន ព្រមានចាត់វិធានការមន្ត្រីអសកម្មខណៈការបោះឆ្នោតជិតមកដល់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមានជាថ្មីម្តងទៀត​ថា លោកនឹងបន្តវះកាត់មន្ត្រីអសកម្ម ចេញពីជួររដ្ឋាភិបាល ដើម្បីកុំឲ្យ​អ្នក​ទាំ​​ង​​នោះបង្កជាដំបៅមហារីក ខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់។

អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី

លោកសម រង្ស៊ី៖ ជប៉ុននិងឥណ្ឌូនេស៊ីនឹងជួយឲ្យគណបក្សសង្គ្រោះជាតិបាន​ចូលរួមបោះឆ្នោត​

លោក សម រង្ស៊ីបានបង្ហាញក្តីសង្ឃឹមថា ជប៉ុន និងឥណ្ឌូនេស៊ី នឹងប្រើប្រាស់ឥទ្ធិពលរបស់ពួកគេ ដើម្បីជួយឲ្យ គណបក្សសង្គ្រោះជាតិបានចូលរួមបោះឆ្នោតនៅពេលខាងមុខនេះ។​

អតីត​បុគ្គលិក RFA ថាតុលាការ​សង​សឹក​លើ​ពួកគេ​ជុំ​វិញ​ការ​ផ្សាយ​ព័ត៌មាន​រិះគន់​រដ្ឋាភិបាល

អតីត​អ្នក​យក​ព័ត៌មានវិទ្យុ​អាស៊ី​សេរី​ពីរ​រូប ចាត់ទុកការសម្រេចរបស់តុលាការដែលនៅតែបន្តឃុំខ្លួនពួកគេថា មានចេតនាបំបាក់ស្មារតី nនិង​សង​សឹក​ទៅ​លើ​ពួកគេ ដោយសារកន្លងមក ពួកគេធ្លាប់សរសេរព័ត៌មានរិះគន់ភាពអវិជ្ជមានរបស់រដ្ឋាភិបាល។

អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី

លោក សម រង្ស៊ី រំឭកការបះបោរនៅប្រទេសខ្លះខណៈជម្លោះនយោបាយនៅកម្ពុជាបន្តអូសបន្លាយ

អតីតមេដឹកនាំបក្សប្រឆាំង លោក​ សម រង្ស៊ី បានថ្លែងហាក់រំឭកឲ្យចាប់អារម្មណ៍ទៅលើចលនាមហាជនងើបបះ​បោរប្រឆាំង​និ​ង​មេ​ដឹក​​នាំ​ក្រា​​ញអំ​ណា​​​ច​​ រ​ប​ស់​​​​ប្រទេសមួយចំនួនលើពិភពលោក ខណៈគណបក្សកាន់អំណាច នៅបន្តផា​ត់បក្ស​ប្រឆាំងចេ​ញ​​ពី​​​ឆា​​​កន​​យោ​បាយ​នៅ​​ឡើ​យនោះ​។

លោក ហ៊ុន សែន និង​លោក សម រង្ស៊ី

លោក ហ៊ុន​ សែន និងលោក សម រង្ស៊ី បន្តផ្ញើសារផ្សេងគ្នា ទោះបីការបោះឆ្នោតនៅសល់តែជាង២ខែ

មេ​ដឹក​នាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​អតីត​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី នៅ​តែ​បង្ហាញ​សារ​នយោបាយ​មិន​ស៊ី​សង្វាក់​គ្នាទាក់​ទិន​ទៅ​នឹង​ជម្លោះ​នយោបាយ​បច្ចុប្បន្ន បើ​ទោះ​បីការ​បោះ​ឆ្នោត​ជាតិនៅ​សល់តែ​ជាង២ខែ​ទៀត​ប៉ុណ្ណោះ។…

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ