បទយកការណ៍៖ ប្រជានេសាទថាទន្និផលត្រីប្រហុកសម្បូរ ខណៈតម្លៃក៏ចុះថោកដែរ
តាមបណ្ដោយច្រាំងទន្លេសាប នៅម្ដុំគីឡូម៉ែត្រលេខ៩ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាវេលាម៉ោង៩ព្រឹក សំឡេងអ៊ូអរបានបន្ទឺឡើង ស្របពេលក្លិនឆ្អាបត្រី ក៏ចាប់ផ្តើមសាយភាយក្លិនឡើងដែរ។ មនុស្សចាស់ក្មេង ស្រីប្រុស កំពុងមមាញឹកប្រមូលផលត្រីដែលបានមកពីអ្នកនេសាទក្នុងរដូវត្រីនាឆ្នាំនេះ ដោយទឹកមុខញញឹមញញែម ខណៈផលត្រីនៅឆ្នាំនេះ ត្រូវបានប្រជានេសាទបញ្ជាក់ថា សម្បូរជាងឆ្នាំមុន ហើយតម្លៃក៏ចុះថោកជាងឆ្នាំមុនដែរ។