បទយកការណ៍

ជនរងគ្រោះពីការជួញដូរ (ដោយ បូ សាវី)

បទយកការណ៍៖ អតីតជនរងគ្រោះពីការជួញដូរ ស្នើឲ្យរដ្ឋាភិបាលចាត់វិធានការ​ក្រុមហ៊ុនរើសពលករខុសច្បាប់

នៅក្នុងវេទិកាសំឡេងអតីតជនរងគ្រោះ នៃអំពើជួញដូរមនុស្សដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាល កាលពីថ្ងៃទី២៧ខែកញ្ញានេះ អតីតជនរងគ្រោះពីការជួញដូរចំនួន២៩នាក់ បានលើកឡើងពីទុក្ខលំបាក នៅពេលចំណាកស្រុកខុសច្បាប់ទៅក្រៅប្រទេស។
វត្តខេមរៈរាជាការាម ហៅវត្តប៉ាក់ណាម (ដោយ ពៅ មេត្តា)

បទយកការណ៍៖ ពុទ្ធបរិស័ទខ្មែរកើនឡើង​ទៅកាន់បិណ្ឌវត្តជាប់​ព្រំដែន​វៀតណាម

សំឡេងព្រះសង្ឃសូត្រធម៌ឮកងរំពងចេញក្រៅរបងវត្ត ក្នុងឱកាសនៃបុណ្យភ្ជុំបិណ្ឌ នៅក្នុងវត្តខេមរៈរាជាការាម ហៅវត្តប៉ាក់ណាម ដូចវត្តផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជាដែរ។ ចំណែកពុទ្ធបរិស័ទប្រុសស្រីរាប់រយនាក់...
កសិករ​ប្រមូលផ្ដុំគ្នា​បិទផ្លូវតវ៉ាជុំវិញការធ្លាក់ចុះតម្លៃស្រូវ (រូបថត៖ បូ សាវី)

បទយកការណ៍៖ តម្លៃស្រូវធ្លាក់ចុះធ្វើឲ្យកសិករប្រឈមនឹង​ការរឹបអូសដីស្រែ

មួយហិកតាខ្ញុំវាយ​មធ្យម​​វាបីតោនតែវាមានកន្លែងខ្លះ៤តោន យើងវ៉ៃមធ្យម៣​តោន​ ហើយ​បើឲ្យប៉ុណ្ណឹង យើងរួចខ្លួនដែរ​ ចំណេញដែរ មានអីទេសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ អនាគតដីយើងនៅ​ធនា​គាររឹ​បអូសមានអីទេ ឲ្យដីគេទៅយើងរួចខ្លួន។​ ទេបើរដ្ឋាភិបាលខំប្រឹង​ប្រែងដោះស្រាយ​ពីរាស្ដ្រ ប្រ​ហែល​មិន​​មាន​ថ្ងៃនេះទេ អត់មាន​គោយន្ដ​ឈរចឹងទេ អ្នក​កាសែតក៏មិនមកឈរទីនេះដែរ...
ជំនាញវិជ្ជាជីវៈចុងភៅ (ដោយកញ្ញា សាយ ទ្បាលីស)

បទយកការណ៍៖ ការ​សិក្សា​ជំនាញ​បច្ចេក​ទេសនិង​វិជ្ជាជីវៈមាន​​​ទី​ផ្សារ​ការងារ​ខ្ពស់ ខណៈ​នៅ​តែ​មិន​មាន​អ្នក​រៀន​ច្រើន

ការ​បណ្តុះ​បណ្តាលបច្ចេក​ទេស​និង​វិជ្ជា​ជីវៈ​ដែល​ហៅ​កាត់​ថា ​(TVET) ជា​ជំនាញ​បច្ចេក​ទេស​ដែល​សិស្ស​ចំណាយ​ពេលសិក្សា​រយៈពេល​​​ខ្លី​ ដែល​ការ​សិក្សា​នោះ​ទៀត​សោត ​​ផ្អែក​លើ​ការ​អនុវត្ត​ច្រើន​ជាង​ទ្រឹស្តី​។

បទយកការណ៍៖ ផល​វិបាកនៃការផ្តល់ប័ណ្ណបើកបរសម្រាប់ជនពិការ​

ជនពិការ​អះអាងថាពួកគេជា​ជន​ដែល​ងាយ​រងគ្រោះពីការ​ប្រមាថ មើល​ងាយ​ និងរើសអើងពីសំណាក់​មនុស្សមួយក្រុមតូច។ ការ​រើស​អើងនេះ ធ្វើឲ្យជនពិការ​នៅតែមានការ​ព្រួយបារម្ភពី​សុវត្ថិភាពនិងអៀនខ្មាស់​ នៅពេល​ពួកគេស្វែង​រក​សេវា​ផ្សេង​ៗពីស្ថាប័ន​ឯកជននិងស្ថាប័ន​រដ្ឋ​ បើទោះជាមានច្បាប់ជាតិនិងច្បាប់អន្តរជាតិបាន​​ចែង​ការ​ពារសិទ្ធិពួកគេ​យ៉ាងណាក៏ដោយ​។
ដំណាំកសិកម្មមិនមានទីផ្សារ

បទយការណ៍៖ កសិករខ្មែរជួបវិបត្តិកសិផលគ្មានទីផ្សារ

ទិន្នផលបន្លែកសិកម្មជាច្រើនប្រភេទត្រូវបានគេដាក់គរនៅខាងមុខ​ផ្ទះតាមចិញ្ចើមផ្លូវជាតិ​ចេ​ញ​​​ពី​ព្រំ​​ប្រ​ទល់​ខេត្ដសៀមរាបឆ្ពោះទៅកាន់ខេត្ដ​ព្រះវិហារ។ ​តំបន់នោះ ៩៥%ជាចំការប្រជាកសិករ​ដាំដំ​​ណាំ​ក​សិ​កម្ម​​។
ពលរដ្ឋខ្មែរទៅព្យាបាលជំងឺនៅថៃ

បទយកការណ៍៖ ពលរដ្ឋខ្មែរទៅព្យាបាលជំងឺនៅថៃកើនឡើង

ប្រជាពលរដ្ឋប្រុសស្រី ភាគច្រើនមាន​វ័យកណ្តាលនិងវ័យចាស់ បាននាំគ្នាអង្គុយក្រោមដើម​ឈើកណ្តាលថ្ងៃត្រង់ ដើម្បីសម្រាកកាយនិងទិញអាហារលក់តាមផ្លូវខ្លះបរិភោគ។​ នៅក្រោមកម្ពៅថ្ងៃមិនសូវក្តៅប៉ុន្មានពួកគេនាំគ្នា បរិភោគអាហារនំចំនីបណ្តើរជជែកគ្នាបណ្តើរ។
កញ្ញា មាន សូនី​តា ជាមួយផលិតផលច្នៃពីក្រមាខ្មែរ (រូបភាពពីហ្វេសប៊ុកកញ្ញា មាន សូនី​តា)

បទយកការណ៍៖ សន្ទុះនៃការពេញនិយមផលិតផលច្នៃពីក្រមា បង្កើនការងារដល់ស្រ្តីខ្មែរដែលខ្សត់ខ្សោយ

សំឡេងម៉ាស៊ីនដេរ​ បន្លឺខ្ទរខ្ទារពេញបរិវេណទីធ្លា ក្នុងផ្ទះទំហំមធ្យមមួយកន្លែង ដែលពោរពេញទៅដោយម៉ា​ស៊ីនដេរជាច្រើនគ្រឿង ព្រមជាមួយនឹងអំបោះក៏ដូចជាកម្ទេចកម្ទីក្រណាត់តូចធំធ្លាក់នៅរាយប៉ាយពេញឥដ្ឋការ៉ូ ហាក់បង្ហាញអំពីភាពមមាញឹកជាខ្លាំងនៃមនុស្សដែលកំពុង...
រ៉ឺម៉កកង់បីម៉ែត្ររបស់ក្រុមហ៊ុន EZ Go (រូបភាពពីហ្វេសប៊ុក EZ Go)

បទយកការណ៍៖ រ៉ឺម៉កកង់បីម៉ែត្រចាប់ផ្តើមវាយលុយទីផ្សារការដឹកជញ្ជូនភ្ញៀវក្នុងទីក្រុងភ្នំពេញ

ជាមួយនឹងរូបរាងតូចច្រលឹងងាយស្រួលចំណាំ យានជំនិះម្យ៉ាងដែលមានលក្ខណៈជារ៉ឺម៉កកង់បី ប៉ុន្តែមិនបំបែកកន្ទុយដែលអូសដោយម៉ូតូដូចរ៉ឺម៉កម៉ូតូបែបខ្មែរនាពេលថ្មីៗនេះ ចាប់ផ្តើមបង្ហាញវត្តមាននៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញក្នុងលក្ខណៈរូបរាងពណ៌លឿងដិត...

បទយកការណ៍៖ បទល្មើសឆបោកភាគច្រើនកើតចេញពីការធ្វេស​ប្រហែស

មនុស្សគ្រប់ស្រទាប់វណ្ណៈកើតម​ក​ តែងតែមានបងប្អូន សាច់ញាតិ ​មិត្តភ័ក្តិ និងមនុស្សទុកចិត្តគ្នា​ ដើម្បីបង្កើតទំនាក់ទំនងការងារ រកស៊ី និង​ការសិក្សាជាដើម។
សិស្សកំពុងប្រលងបាក់ឌុប (រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ)

បទយកការណ៍៖ សិស្សរំពឹងថា ការប្រលងបាក់ឌុបឆ្នាំនេះជាប់ច្រើនជាងឆ្នាំមុន

នៅម៉ោងជាង៤ល្ងាចថ្ងៃទី២៣ខែសីហា ដែលជាថ្ងៃបញ្ចប់ការប្រលងមធ្យមសិក្សាទុតិយភូមិនិងបំពេញវិជ្ជារយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃ២២ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ។ ក្រោយពីការបញ្ចប់នៃការប្រលងនេះ...
សិស្ស​រៀនថ្នាក់​ទី​១២កំពុងរៀន​គួរក្រៅ​ម៉ោងនៅសាលាជ័យថាវី (ដោយ មាស មុនី)

បទយកការណ៍៖ ការ​ត្រៀម​ខ្លួន​របស់​យុវជន​ក្នុង​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​

ដើរ​ចេញ​ពី​បន្ទប់រៀន​គួរក្រៅ​ម៉ោង​មួយ​​​ដែល​មានសិស្ស​​​ប្រហែល​ជា​​១០០​នាក់ យុវតី​ម្នាក់​​ដែល​មាន​ស្ពាយ​កាតាប​ និង​កាន់​សឺមី​នៅ​នឹង​ដៃ​ផង​នោះ ​រួម​ទាំង​មិត្ត​ភិក្ត​នាង​ម្នាក់​ទៀត​ បាន​ប្រញាប់​ប្រញាល់​សំដៅ​ទៅ​បន្ទប់​សិក្សា​មួយ​ទៀត ​​ដើម្បី​រៀន​មុខ​វិជ្ជា​គណិត​វិទ្យា។
All articles loaded
No more articles to load