លោក ស ខេង មិនគាំទ្រចំពោះអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ហើយប្រើលុយដើម្បីរួចខ្លួន
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ប្រកាសមិនគាំទ្រចំពោះអ្នកបើកបរដោយបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃជាដើម ហើយបែរជាប្រើលុយដោះស្រាយបញ្ចប់រឿងដើម្បីរួចខ្លួន ដោយលោកអះអាងថា កំពុងតាមដានព័ត៌មានជាក់លាក់នៃគ្រោះថ្នាក់ចរាចរណ៍ទៅលើពលរដ្ឋមួយគ្រួសារ ដើម្បីចាត់វិធានការឱ្យបានសមស្របផងដែរ។