តុលាការសម្រេចឃុំខ្លួនជនជាតិចិនតៃវ៉ាន់៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀនជិត៣តោន
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន៤នាក់ ដាក់ពន្ធនាគារព្រៃស ពីបទ «ដឹកជញ្ជូន ជួួញដូរ កែច្នៃ និងរក្សាទុកគ្រឿងញៀន» ក្រោយពីកម្លាំងមន្ត្រីជំនាញបានរកឃើញថា ពួកគេជាប់ពាក់ព័ន្ធនឹងគ្រឿងញៀននិងសារធាតុផ្សំសរុបជិត៣តោន។