តុលាការកោះហៅមេសហជីពម្នាក់ករណីបុគ្គលិកសណ្ឋាគារតវ៉ា

តុលាការខេត្តសៀមរាបកោះហៅប្រធានសហជីពម្នាក់ប្រចាំតំបន់ទេសចរណ៍នោះ ឲ្យចូលបំភ្លឺ​ពីបទព្រហ្មទណ្ឌ ទាក់ទងនឹងការតវ៉ារបស់បុគ្គលិកសណ្ឋាមួយកាលពីពាក់​កណ្តាល​ឆ្នាំមុន។
តំលៃផ្ញើយានជំនិះនៅផ្សារថ្មី (ណាត សុភាព)

អ្នកម៉ៅការភាស៊ីនៅផ្សារធំថ្មីដែលរងការរិះគន់ ត្រូវបានព្រមានដកអាជីវកម្ម

អភិបាលខណ្ឌដូនពេញព្រមានដកអាជីវកម្មពីអ្នកទទួលបន្ទុកម៉ៅការភាស៊ីរថយន្ត-ម៉ូតូ ដែលរងការរិះគន់ថា យកថ្លៃលើសការកំណត់និងប្រើសំដីមិនសមរម្យទៅលើអតិថិជនដែលមកផ្ញើររថយន្ត-ម៉ូតូនៅផ្សារធំថ្មី។

មេធាវីការពារក្តីឲ្យ «ជួប សំលាប់» គ្រោងស្នើឲ្យពន្យារសវនាការ

មេធាវីម្នាក់ដែលត្រូវបានគណៈមេធាវីចាត់តាំងទៅការពារក្តីឲ្យឈ្មោះ អឿត អាង ហៅ ជួប សំលាប់ ឲ្យដឹងថា ខ្លួនមានគម្រោងដាក់ពាក្យសុំពន្យារពេលចូលរួមសវនាការ ដែលគ្រោងធ្វើនៅថ្ងៃទី១ មីនាខាងមុខនេះ ដែលជាសំណុំរឿងឃាតកម្មលើ លោក កែម ឡី។
កម្មករនៅខេត្តកំពង់ចាមដូលសន្លប់តគ្នា (ទំព័រហ្វេសប៊ុករបស់ បេឡាជាតិរបបសន្តិសុខសង្គម)

កម្មករ៧០នាក់នៅខេត្តកំពង់ចាមដូលសន្លប់តគ្នា

បេឡាជាតិសន្តិសុខសង្គម បានឲ្យដឹងថា កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់៧០នាក់ ​នៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម បានដួលសន្លប់ជាបន្តបន្ទាប់ នៅព្រឹកថ្ងៃអង្គារនេះ​ ដោយសារតែរងឥទ្ធិពលពីថ្នាំពុលរបស់កសិករបាញ់លើដំណាំនៅក្បែរនោះ។​

សមត្ថកិច្ចចាប់ខ្លួន​ជនជាតិអង់គ្លេសករណីឃាតកម្ម​ឆ្លងប្រទេស​

សមត្ថកិច្ចបានចាប់ខ្លួនជាតិអង់គ្លេសម្នាក់ដែលរងការចោទថា បានបាញ់សម្លាប់មនុស្សនៅក្នុងប្រទេសថៃ ហើយបានរត់គេចឆ្លងដែនចូលទឹកដីកម្ពុជា។​

គ្រោះ​ថ្នាក់​ចរាចរណ៍​ថ្ងៃ​ម្សិល​មិញ​សម្លាប់​មនុស្ស​យ៉ាងតិច​១០​នាក់​របួស​២០​នាក់

នគរបាល​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា មនុស្ស​យ៉ាង​តិច ១០​នាក់ បាន​ស្លាប់​ ហើយ​២០នាក់​ទៀត បាន​រង​របួស នៅ​ក្នុង​​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ តួលេខ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​វេបសាយ​អគ្គ​ស្នងការ​នគរបាល​ជាតិ​កម្ពុជា បាន​បង្ហាញ​ថា កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ គ្រោះ​ថ្នាក់​ចរាចរណ៍​សរុប ១៧​លើក បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស ដោយ​បាន​សម្លាប់​មនុស្ស ១០​នាក់ ខណៈ​មនុស្ស ១៣​នាក់​រង​របួស​ធ្ងន់ និង ៧​នាក់​ទៀត​រង​របួស​ស្រាល។

ខេត្ត​ចំនួន​ពីរ​ផ្ទុះ​ជំងឺ​ផ្តាសាយ​បក្សីនៅ​ដើម​ឆ្នាំ​២០១៧​នេះ

ក្រសួង​សុខា​ភិបាល​បាន​ឲ្យ​ដឹង​ថា ​នៅ​ដើម​ឆ្នាំ​២០១៧នេះ​ ​មាន​ករណីជំងឺ​ផ្តាសាយ​ បក្សី​ក្នុង​​ខេត្តចំនួនពីរ ​តែ​មិន​​កើ​តមក​លើ​មនុស្ស​នៅ​ឡើយទេ​។

ពលរដ្ឋជិត១០០គ្រួសារនៅខេត្តកំពង់ឆ្នាំងថា រងផលប៉ះពាល់ដោយសារកសិដ្ឋានចិញ្ចឹមជ្រូក

ពលរដ្ឋជិត១០០គ្រួសារនៅភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ប្តឹងកសិដ្ឋានចិញ្ចឹមជ្រូកមួយថា បង្ករក្លិនស្អុយប៉ះពាល់ដល់ការរស់នៅរបស់ពួកគេ។
ការលក់ផ្កានៅថ្ងៃ១៤កុម្ភៈ (ហ្វេសប៊ុក)

ក្រសួងអប់រំរំឮកឲ្យយុវជនខ្មែរកុំភ្លើតភ្លើននឹងទិវាក្ដីស្រឡាញ់១៤កុម្ភៈ

ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវដល់មាតាបិតានិងបណ្ដាគ្រឹះស្ថានសិក្សាទាំងអស់ ធ្វើការអប់រំនិងណែនាំដល់យុវជនកម្ពុជា កុំឲ្យយល់ខុសនឹងអត្ថន័យនៃ «ទិវាបុណ្យនៃក្ដីស្រឡាញ់» ឬ “Valentine’s Day”។
All articles loaded
No more articles to load