បច្ចេកវិទ្យា

ហ្វេសប៊ុក​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបថតដោយ ស៊ុន ណារិន​)

លោក ហ៊ុន សែន បដិសេធ​ថា​លោក​មិនមែនអធិរាជហ្វេសប៊ុកនោះទេ​

ប្រធាន​ក្រុម​ការងារ​របស់ហ្វេសប៊ុក​របស់​នាយក​រដ្ឋមន្រ្តី​ លោក ដួង តារា បាន​ចេញ​លិខិត​មួយ​ផ្ញើទៅ​កាសែត​​ភ្នំពេញប៉ុស្តិ៍ ដោយ​ថា​លោក ហ៊ុន សែន មិន​បាន​និយាយ​ថា​លោក​ជា​អធិរាជហ្វេសប៊ុក​នោះទេ។កាសែតភ្នំពេញប៉ុស្តិ៍បាន​ចុះផ្សាយអត្ថបទមួយ​ក្រោម​ចំណងជើង​ថា” លោក ហ៊ុន សែន ប្រកាសខ្លួនឯងជាអធិរាជហ្វេសប៊ុក”។ នៅ​ក្នុង​លិខិត​មួយចេញផ្សាយនៅថ្ងៃ​ពុធនេះលើ​ហ្វេសប៊ុក​នាយករដ្ឋមន្រ្តី លោក ដួង តារា បាន​បញ្ជាក់ថា​ការសរសេររបស់កាសែតភ្នំពេញប៉ុស្តិ៍“បំភ្លៃគ្មានការពិតនិងគ្មានការទទួលខុសត្រូវលើវិជ្ជាជីវៈហើយដែលត្រូវតែកែតម្រូវជាបន្ទាន់”។

នាយករដ្ឋមន្រ្តីបដិសេធ​ថា​មិន​បាន​ទិញLikesលើហ្វេសប៊ុកនោះទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃព្រហស្បតិ៍នេះ​ បាន​បដិសេធ​ថា​លោកមិន​បាន​ទិញLikesនៅលើ​ហ្វេសប៊ុក​នោះទេ ដោយ​លោក​បាន​រិះគន់​មេបក្ស​ប្រឆាំង​ផងដែរ។​ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ​ន័រតុន ដែល​ធ្វើ​ឡើង​នៅ​កោះពេជ្រ លោកនាយករដ្ឋមន្រ្តីបានថ្លែង​ថាមានការលើកឡើង​ថា​លោក​បាន​ទិញLikesពីប្រទេស​ឥណ្ឌា តែ​លោក​ថា​លោក​មិន​បាន​ប្រើ​មធ្យោបាយ​នេះ​នោះទេ។ លោក​បន្តថា​បើមានគេចុចLikesពីបរទេស​ លោក​ថាវាជារឿងល្អ​សម្រាប់ប្រមុខរដ្ឋាភិបាល​កម្ពុជា។

[:kh]អង្គការCCIMដំណើរការកម្មវិធីទូរស័ព្ធសម្រាប់​ឲ្យអ្នកសារព័ត៌មានពលរដ្ឋរាយការណ៍ព័ត៌មាន[:]

[:kh]មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) នៅថ្ងៃព្រហស្បតិ៍នេះ សម្ពោធកម្មវិធីទូរស័ព្ធថ្មីមួយដែលមានឈ្មោះថា News Wire ដែលកម្មវិធីនេះអនុញ្ញាតឲ្យប្រជាពលរដ្ឋអ្នកសារព័ត៌មានអាចរាយការណ៍ព័ត៌មានដែលខ្លួនបានជួប។ក្នុងពិធីសម្ពោធកម្មវិធីទូរស័ព្ទថ្មីនេះដែលធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណាក្នុងរាជធានីភ្នំពេញ អ្នកគ្រប់គ្រងគម្រោង News Wire នៃអង្គការCCIM លោកស្រី ហុក ណារិន បានមានប្រសាសន៍ថា កម្មវិធីទូរស័ព្ទថ្មីនេះនឹងជួយសម្រួលដល់ពលរដ្ឋអ្នកសារព័ត៌មានក្នុងការរាយការណ៍ព័ត៌មាន ឬហេតុការណ៍ដែលពួកគេបានឃើញ។ ទោះយ៉ាងណា លោកស្រីបញ្ជាក់ថា កម្មវិធីទូរស័ព្ធ News Wire នេះ ដំណើរការតែលើប្រព័ន្ធ Android ប៉ុណ្ណោះ ហើយពលរដ្ឋអ្នកសារព័ត៌មានត្រូវចុះឈ្មោះជាមុន ដោយត្រូវទាក់ទងទៅអង្គការCCIM ដើម្បីទទួលគណនេយ្យ សម្រាប់អាចរាយការណ៍ និងមើលព័ត៌មានដែលត្រូវបានរាយការណ៍តាមកម្មវិធីទូរស័ព្ទនេះបាន។[:]
All articles loaded
No more articles to load